• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមវាយតំលៃខ្ពស់ចំពោះលទ្ធផលនៃជំនួបចរចាកំពូលរវាងអាមេរិកនិងកូរ៉េខាងជើង

នាថ្ងៃទី១២ ខែមិថុនា ​ឆ្នាំ២០១៨ ឆ្លើយសំណួររបស់អ្នកយកព័ត៌មានស្ដីពីលទ្ធផលនៃជំនួបចរចាកំពូលកូរ៉េខាងជើង-អាមេរិក អ្នកនាំពាក្យក្រសួងការបរទេសវៀតណាមលោកស្រី Le Thi Thu Hang បានលើកច្បាស់ថា វៀតណាមអបអរសាទរនិងវាយតំលៃខ្ពស់ចំពោះលទ្ធផលនៃជំនួបចរចាកំពូលកូរ៉េខាងជើង-អាមេរិក នាថ្ងៃទី១២ មិថុនា ឆ្នាំ​២០១៨​។

គោលជំហរឥតងាករេរបស់វៀតណាមគឺគាំទ្រការរំលាយអាវុធនុយក្លេអ៊ែរ និងសុខសន្តិភាព ស្ថិរភាពនៅលើឧបទ្វីបកូរ៉េ ដោះស្រាយបញ្ហាទាំងអស់ដោយសន្តិវិធីដោយឈរលើមូលដ្ឋានច្បាប់អន្តរជាតិ។ វៀតណាមមានគោលបំណងថា ការអនុវត្តនូវកិច្ចព្រមព្រៀងនានាដែលសម្រេចបានក្នុងជំនួបចរចាកំពូលលើកនេះនឹងនាំមកនូវលទ្ធផលវិជ្ជមាន​ រួមចំណែករក្សាសុខសន្តិភាព ស្ថិរភាព កិច្ចសហប្រតិបតិ្តការនិងវឌ្ឍនភាពនៅតំបន់អាស៊ីភាគឦសាននិង​លើ​ពិភពលោក៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

វៀតណាមជំរុញការទូតទ្វេភាគីនៅ AMM-៥៨

វៀតណាមជំរុញការទូតទ្វេភាគីនៅ AMM-៥៨

ក្នុងឱកាសចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥៨ នៅទីក្រុងគូឡាឡាំពួ (ម៉ាឡេស៊ី) ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស លោក ប៊ុយ ថាញ់ សឺន អញ្ជើញជួបពិភាក្សាជាមួយរដ្ឋមន្ត្រីការបរទេសជប៉ុន ចិន និងស្វីស។

Top