• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមវាយតំលៃខ្ពស់ការដែលព្រឹទ្ធសភាអាមេរិកអនុម័តលើការលុបចោលកម្មវិធីឃ្លាំមើលត្រីរំអិល


អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម លោក Le Hai Binh

នាថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៦ ឆ្លើយសំណួររបស់អ្នកយកព័ត៌មានអំពីការ ដែលនាថ្ងៃទី២៥ ខែឧសភា កន្លងទៅ ព្រឹទ្ធសភាអាមេរិកបានអនុម័តលើពង្រាងសេចក្ដីសំរេចចិត្តលេខ២៨ដោយយល់ព្រមលុបចោលកម្មវិធីឃ្លាំមើលត្រីរំអិល របស់ក្រសួងកសិកម្មអាមេរិកនោះ អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម លោក Le Hai Binh​បាន​ឲ្យដឹងថា វៀតណាមបានសំដែងការព្រួយបារម្ភជាច្រើន លើកច្រើនសារអំពីកម្មវិធីឃ្លាំមើលត្រីរំអិលរបស់ក្រសួងកសិកម្មអាមេរិក។នេះជាកម្មវិធីមិនចាំបាច់ហើយអាចក្លាយទៅជារបាំងពាណិជ្ជកម្មមិនហូតពន្ធ រំ​លោភ​​​ទៅលើការកំណត់របស់អង្គការពាណិជ្ជកម្មពិភពលោក (WTO) និងស្មារតីនៃកិច្ច ព្រមព្រៀងដៃគូពាណិជ្ជកម្មឆ្លងមហាសមុទ្រប៉ាស៊ីហ្វិក (TPP)។ វៀតណាមវាយតំលៃខ្ពស់ការដែលព្រឹទ្ធសភាអាមេរិកអនុម័តលើពង្រាងសេចក្ដីសំរេចចិត្តស្ដីអំពីការលុបចោលកម្មវិធីពោលខាងលើ។នេះជាការបោះជំហានដ៏ត្រឹមត្រូវ រួមចំ ណែក​បង្ហាញនូវការសន្យារបស់អាមេរិកចំពោះយន្តការពាណិជ្ជកម្មទ្វេភាគីនិង ពហុភាគីជាមួយវៀតណាមសមស្រប​ទៅនឹងការអភិវឌ្ឍន៍នៃទំនាក់ទំនងដៃគូលើគ្រប់វិស័យវៀតណាម - អាមេរិកដែលត្រូវបានបង្ហាញយ៉ាងច្បាស់​ តាមរយៈដំណើរទស្សនកិច្ចនៅវៀតណាមនាពេលថ្មីៗនេះរបស់ប្រធានាធិបតីអាមេរិកលោក Barack Obama។ វៀតណាមអំពាវនាវឲ្យសភាជាន់ទាបនិងរដ្ឋអំណាចអាមេរិកមានការបោះជំហានជាបន្តទៅទៀត ដើម្បី​លុប​ចោលទាំងស្រុងនូវកម្មវិធីនេះ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

ឧបនាយករដ្ឋមន្ត្រី លោក Tran Hong Ha៖ ការងារបង្ការនិងទប់ទល់នឹងព្យុះ Kalmaegi ត្រូវតែដាក់ក្នុងស្ថានភាពអាសន្ន

ឧបនាយករដ្ឋមន្ត្រី លោក Tran Hong Ha៖ ការងារបង្ការនិងទប់ទល់នឹងព្យុះ Kalmaegi ត្រូវតែដាក់ក្នុងស្ថានភាពអាសន្ន

"ដាក់ការងារបង្ការ និងទប់ទល់នឹងនឹងព្យុះ Kalmaegi (ព្យុះលេខ ១៣) ឲ្យស្ថិតក្នុងស្ថានភាព “បន្ទាន់ជាង”។ នេះជាសំណើរបស់ឧបនាយករដ្ឋមន្ត្រី លោក Tran Hong Ha អនុប្រធានគណៈកម្មាធិការជាតិដឹកនាំការការពារស៊ីវិល នៅក្នុងកិច្ចប្រជុំអនឡាញ ស្តីពីការទប់ទល់នឹងនឹងព្យុះ Kalmaegi នាព្រឹកថ្ងៃទី ៥ ខែវិច្ឆិកា នៅទីស្នាក់ការរដ្ឋាភិបាល។

Top