រដ្ឋមន្ត្រីការពារជាតិទាំងពីររូបនៅក្នុងជំនួប
នៅក្នុងជំនួបក្រៅផ្លូវការ រវាងរដ្ឋមន្ត្រីការពារជាតិរុស្ស៊ី នាយឧត្តមសេនីយ៍ Sergey Shoigu ជាមួយប្រធានយោធានៃប្រទេសអាស៊ានទាំង១០ ដែលកំពុងបំពេញទស្សកិច្ចសន្តិសុខអន្តរជាតិ នៅក្រុងម៉ូស្គូរលើកទី៥ រដ្ឋមន្ត្រីក្រសួង ការពារប្រទេសវៀតណាម លោក Ngo Xuan Lich បានថ្លែងបទសន្ទរកថា ដោយសង្កត់ធ្ងន់ថា វៀតណាមវាយតម្លៃខ្ពស់ ចំពោះរាល់ការរួមចំណែករបស់រុស្ស៊ី ចូលក្នុងការរក្សាសន្តិភាព ស្ថិរភាពនៅតំបន់អាស៊ី-ប៉ាស៊ីហ្វិក។ មិនត្រឹមតែប៉ុណ្ណោះ រុស្ស៊ីក៏បានចូលរួមយ៉ាងសកម្ម និងមានការទទួលខុសត្រូវទៅក្នុងយន្តការសហប្រ តិបត្តិការសន្តិសុខពហុភាគីតំបន់ដឹកនាំ ដោយអាស៊ានដូចជា វេទិកាតំបន់អាស៊ាន (ARF) និងសន្និសីទរដ្ឋមន្ត្រីការពារជាតិនៃបណ្តាប្រទេសអាស៊ានបើកទូលាយ (ADMM+)។ លោករដ្ឋមន្ត្រី Ngo Xuan Lich បានអះអាងថា វៀតណាមសន្យា បង្កើនកិច្ច សហប្រតិបត្តិការជាមួយរុស្ស៊ី តាមរយៈកាណាល់សហប្រតិបត្តិការទ្វេភាគី និងពហុភាគី ដោយឈរលើមូលដ្ឋានសមភាព គោរពគ្នាទៅវិញទៅមកមានផលប្រយោជន៍ដូចគ្នា និងគោរពច្បាប់អន្តរជាតិ៕
តាម VOV5 - វិទ្យុសម្លេងវៀតណាម