• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមរួមចំណែកសកម្មទៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាប្រតិបត្តិ WHO


គណៈប្រតិភូវៀតណាម(រូបថតៈ Hoàng Hoa/TTXVN)

វៀតណាមរួមចំណែកសកម្មទៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាប្រតិបត្តិ WHO ចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៧ រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល​វៀត​​ណាម លោកស្រី Nguyen Thi Kim Tien បាន​អញ្ជើញ​ដឹក​នាំ​គណៈ​ប្រតិភូ​វៀត​ណាម ចូល​រួម​កិច្ច​ប្រជុំ​លើក​ទី១​៤០ នៃ​ក្រុម​ប្រឹក្សាប្រតិបត្តិ​អង្គការ​សុខភាព​ពិភពលោក WHO ដោយ​មានសមាជិក​ចំនួន៣៤​ប្រទេស។
 
របៀបវារៈមួយក្នុងបណ្តារបៀបវារៈរបស់ក្រុមប្រឹក្សាប្រតិបត្តិ WHO លើកទី១៤០ គឺជ្រើស​រើស​បេក្ខជន​ឆ្នើម​បំផុត​សម្រាប់​កាន់ ដំណែងអគ្គនាយក WHO​ អាណត្ត ២០១៧​-២០២២។ ក្រុមប្រឹក្សាប្រតិបត្តិ WHO បាន​ជ្រើស​រើស​បេក្ខជន​​ឆ្នើម​​ចំនួន​៣រូបសម្រាប់​មុខ​ដំណែង​នេះ ហើយនឹងបោះឆ្នោតជាផ្លូវ​ការទទួល​ដំណែង​អគ្គនាយក​ WHO នា​ខែឧសភា​ឆ្នាំ ២០១៧។
 
​រដ្ឋមន្ត្រីក្រសួងសុខាភិបាលវៀតណាម លោកស្រី Nguyen Thi Kim Tien នឹង​គណៈប្រតិភូ បាន​សកម្ម​ផ្តល់​មតិ​នៅក្នុង​បណ្តាកិច្ចប្រជុំ ស្តីពីបញ្ហាសុខាភិបាល​សកល​និង​តំបន់។ នៅខាងក្រៅកិច្ចប្រជុំក្រុម​ប្រឹក្សា​​ប្រតិបត្តិ WHO នេះ លោកស្រី Nguyen Thi Kim Tien ក៏បាន​អញ្ជើញ​ជួប​សំណេះ​សំណាល​ជាមួយ​សាស្ត្រាចារ្យ លោក Mario  Raviglione នាយក​កម្ម​វិធីប្រឆាំង​ជំងឺ​របេង​​​លើសកល​លោក​ទាំង​​មូល​របស់ ​WHO ផងដែរ៕

 

តាម​ VOV5 - វិទ្យុសំឡេង​វៀតណាម​
 

វៀតណាមគឺជាគោលដៅពេញនិយមបំផុតសម្រាប់ភ្ញៀវទេសចរអូស្ត្រាលី

វៀតណាមគឺជាគោលដៅពេញនិយមបំផុតសម្រាប់ភ្ញៀវទេសចរអូស្ត្រាលី

ទិន្នន័យថ្មីបំផុតនៅឆ្នាំនេះពីនាយកដ្ឋានស្ថិតិអូស្ត្រាលី (ABS) បង្ហាញថា ចំនួនភ្ញៀវទេសចរអូស្ត្រាលីមកកាន់ប្រទេសវៀតណាមបានវ៉ាដាច់ យ៉ាងលើស លុបពីគោលដៅទេសចរណ៍អន្តរជាតិដ៏ពេញនិយមផ្សេងទៀត ដោយកើន ឡើង ៥៤% ក្នុងត្រីមាសទី ១ ឆ្នាំ ២០២៥ បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០១៩។

Top