នៅកិច្ចប្រជុំ បណ្ដារដ្ឋមន្ត្រីបានឯកភាពអនុម័តលើគំនិតផ្តួចផ្តើម និងអាទិភាព ចំនួន ១៨ សម្រាប់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចក្នុងឆ្នាំប្រធានអាស៊ានឆ្នាំ ២០២៥ ដែលស្នើឡើងដោយម៉ាឡេស៊ី ដោយផ្តោតលើការជំរុញពាណិជ្ជកម្ម និងការវិនិយោគ; ការកសាងផែនទីបង្ហាញផ្លូវសម្រាប់ការអភិវឌ្ឍប្រកបដោយបរិយាប័ន្ននិងនិរន្តរភាព; ការបង្កើនសមាហរណកម្មសេដ្ឋកិច្ច និងការតភ្ជាប់សេដ្ឋកិច្ច; ការកសាងសេដ្ឋកិច្ច ឌីជីថលអាស៊ានប្រកបដោយភាពធន់។ លើសពីនេះ អង្គប្រជុំក៏បានអនុម័តលើឯកសារ ស្តីពីគោលការណ៍ចរចាសម្រាប់ការលើកកំពស់កិច្ចព្រមព្រៀងក្របខណ្ឌអាស៊ានស្តីពី កិច្ចសហប្រតិបត្តិការកម្មសិទ្ធិបញ្ញា ព្រមទាំងបានទទួលស្គាល់គំនិតផ្តួចផ្តើម សំណើ ដំណោះស្រាយ ក៏ដូចជាដាក់ចេញទិសដៅជាក់លាក់ជាច្រើនដើម្បីធានាការ សម្រេចបាននូវគោលដៅ និងផែនការក្នុងឆ្នាំ ២០២៥ ដែលជាឆ្នាំបញ្ចប់ការអនុវត្ត ផែនការទូទៅនៃសហគមន៍សេដ្ឋកិច្ចឆ្នាំ២០២៥។
រួមចំណែកដល់ជោគជ័យនៃកិច្ចប្រជុំ គណៈប្រតិភូវៀតណាមបានពិភាក្សាយ៉ាង សកម្មអំពីខ្លឹមសារនៃរបៀបវារៈ សម្តែងការគាំទ្រចំពោះគំនិតផ្តួចផ្តើម និងអាទិភាពនៃ ឆ្នាំប្រធានអាស៊ានឆ្នាំ ២០២៥ របស់ម៉ាឡេស៊ី ព្រមទាំងបង្ហាញជំនឿជាក់ថា ជាមួយនឹង ការខិតខំប្រឹងប្រែងរបស់ម៉ាឡេស៊ី អាស៊ាននឹងសម្រេចបាននូវលទ្ធផលកាន់តែធំធេង ឆ្ពោះទៅរកអាស៊ានប្រកបដោយ "បរិយាប័ន្ននិងនិរន្តរភាព"៕







