ឧបនាយករដ្ឋមន្ត្រីលោក Vuong Dinh Hue (រូបថត៖ ទីភ្នាក់ងារសារព័ត៌មានវៀតណាម)
នាថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២០ នៅទីក្រុង Hai Duong ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្ម បានសហការជាមួយគណៈកម្មាធិការប្រជាជនខេត្ត Hai Duong និងសម្ព័ន្ធក្រុមហ៊ុន Samsung (នៃប្រទេសកូរ៉េខាងត្បូង) រៀបចំកិច្ចប្រជុំស្ដីពីការអនុវត្តកម្មវិធីជួយឧបត្ថម្ភ ផ្ដល់ប្រឹក្សាដល់សហគ្រាសនៅខេត្ត Hai Duong លើវិស័យឧស្សាហកម្មឧបត្ថម្ភ។ វៀតណាមបានដាក់ចេញគោលដៅខិតខំប្រឹងប្រែងដល់ឆ្នាំ ២០៣០ តម្លៃផលិតកម្មឧស្សាហកម្មឧបត្ថម្ភវៀតណាមនឹងស្រូបយកប្រមាណ ១៤% នៃតម្លៃផលិត កម្មរបស់ផ្នែកឧស្សាហកម្មទាំងមូល។ ដើម្បីសម្រេចបានគោលដៅនេះ ឧបនាយករដ្ឋមន្ត្រីលោក Vuong Dinh Hue បានស្នើឲ្យខេត្ត Hai Duong ឆាប់ចេញផ្សាយគម្រោងការណ៍អភិវឌ្ឍន៍ឧស្សាហកម្មឧបត្ថម្ភដល់ឆ្នាំ ២០២៥ ព្រមទាំងពិនិត្យ និងធ្វើ សាមញ្ញបនីយកម្មបែបបទរដ្ឋបាល ជួយឧបត្ថម្ភសហគ្រាសប្រកបដោយប្រសិទ្ធភាពក្នុងការលើកកម្ពស់គុណភាពប្រភពធានធានមនុស្ស ក៏ដូចជាផ្លាស់ប្ដូរថ្មីបច្ចេកវិទ្យាផងដែរ។
ចំណែកឯ លោក Choi Joo Hoo អគ្គនាយកក្រុមហ៊ុន Samsung បានសន្យា ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយរដ្ឋាភិបាលវៀតណាម ដើម្បីពង្រីកសកម្មភាពបណ្តុះបណ្តាលលើវិស័យជំនាញ ចែករំលែកបទពិសោធន៍យ៉ាងសកម្ម ដើម្បីជួយឧបត្ថម្ភសហគ្រាសឧបត្ថម្ភរបស់ខេត្ត Hai Duong ឲ្យទទួលបាន សមត្ថភាពផលិតកម្មស្តង់ដារពិភពលោកផងដែរ៕
តាម VOV5 - វិទ្យុសំឡេងវៀតណាម