• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមមានបំណងរួមចំណែកយ៉ាងសកម្ម និងមានប្រសិទ្ធភាពចំពោះចលនាកាកបាទក្រហម អឌ្ឍចន្ទក្រហមអន្តរជាតិ

នាព្រឹកថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅទីក្រុងហាណូយ ពិធីបើកសន្និសីទអន្តរជាតិលើកទី ១១ កាកបាទក្រហមនិងអឌ្ឍចន្ទក្រហមក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក (AP-១១) បានប្រារព្ធឡើងក្រោមប្រធានបទ “តំបន់អាស៊ី-ប៉ាស៊ីហ្វិក៖ ត្រៀមខ្លួនសម្រាប់គ្រោះមហន្តរាយ”។
ទិដ្ឋភាពសន្និសីទ (រូបថត៖ Huyen Phuong/VOV5)

ចូលរួមក្នុងសន្និសីទនេះ មានថ្នាក់ដឹកនាំសហព័ន្ធអន្តរជាតិនៃសមាគមកាកបាទក្រហម និងអឌ្ឍចន្ទក្រហម គណៈកម្មាធិការអន្តរជាតិនៃកាកបាទក្រហម សមាគមប្រទេសនានាក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក មជ្ឈិមបូព៌ា និងអាហ្វ្រិកខាងជើង បេសកកម្មការទូត និងអង្គការអន្តរជាតិនានា។

ថ្លែងមតិនៅសន្និសីទនេះ ឧបនាយករដ្ឋមន្ត្រី លោក Tran Luu Quang បានចាត់ទុកថា ការដែលវៀតណាមធ្វើជាម្ចាស់ផ្ទះនៃសន្និសីទជាលើកទី ២ បានបង្ហាញពីការចូលរួមយ៉ាងសកម្ម និងការទទួលខុសត្រូវរបស់វៀតណាមក្នុងចលនាកាកបាទក្រហម-អឌ្ឍចន្ទក្រហមអន្តរជាតិ។ លោកឧបនាយករដ្ឋមន្ត្រីបានអះអាងថា បក្ស រដ្ឋ និងប្រជាជនវៀតណាមតែងតែចាប់អារម្មណ៍លើការងារមនុស្សធម៌អន្តរជាតិ ហើយ វៀតណាមជានិច្ចកាលចង់រួមចំណែកប្រកបដោយភាពវិជ្ជមាន និងប្រសិទ្ធ ភាពបំផុតចំពោះចលនាកាកបាទក្រហម និងអឌ្ឍចន្ទក្រហម។

ឧបនាយករដ្ឋមន្ត្រី លោក Tran Luu Quang បានសង្កត់ធ្ងន់ថា៖ រដ្ឋាភិបាល អង្គការអន្តរជាតិ តំបន់ និងភាគីពាក់ព័ន្ធត្រូវផ្តល់អាទិភាពខ្ពស់ និងធនធានបន្ថែមទៀតដល់សកម្មភាពមនុស្សធម៌។ ការងារមនុស្សធម៌គួរតែត្រូវបានចាត់ទុកថាជាការងាររួមរបស់សង្គមទាំងមូល។ ទន្ទឹមនឹងកិច្ចខិតខំប្រឹងប្រែងរួមគ្នាក្នុងការទប់ស្កាត់ និងដោះស្រាយផលវិបាកនៃសង្គ្រាម និងជម្លោះប្រពៃណី សកម្មភាពមនុស្សធម៌អន្តរជាតិត្រូវផ្តោតការយកចិត្តទុកដាក់បន្ថែមទៀតលើការទប់ស្កាត់ និងឆ្លើយតបប្រកបដោយប្រសិទ្ធភាពចំពោះបញ្ហាប្រឈមនានានៃសន្តិសុខមិនប្រពៃណី ដូចជាគ្រោះមហន្តរាយ គ្រោះមហន្តរាយធម្មជាតិ និងជំងឺរាតត្បាត។ សហគមន៍អន្តរជាតិចាំបាច់ត្រូវបន្តខិតខំប្រឹងប្រែងឱ្យអស់ពីសមត្ថភាពដើម្បីរាំងស្កាត់ជម្លោះ និងសង្រ្គាម លុបបំបាត់ភាពអត់ឃ្លាន និងកាត់បន្ថយភាពក្រីក្រ លើកកម្ពស់ការអភិវឌ្ឍប្រកបដោយសមធម៌ និរន្តរភាព និងបរិយាប័ន្ន; ធានាថា គ្មានជាតិសាសន៍ គ្មានសហគមន៍ណាមួយត្រូវទុកចោលនៅខាងក្រោយ ក្នុងដំណើរការអភិវឌ្ឍមនុស្ស។ ពោលគឺ ការដោះស្រាយបញ្ហាខាងលើគឺជាការដោះស្រាយបញ្ហាឫសគល់នៃវិបត្តិមនុស្សធម៌

អញ្ជើញចូលរួមសន្និសីទនេះ លោកស្រី Maha al Barjas អនុប្រធានសហព័ន្ធអន្តរជាតិនៃសមាគមកាកបាទក្រហម និងអឌ្ឍចន្ទក្រហម (IFRC) ទទួលបន្ទុកតំបន់អាស៊ី-ប៉ាស៊ីហ្វិក បានវាយតម្លៃខ្ពស់ចំពោះតួនាទីរបស់កាកបាទក្រហមវៀត ណាម គឺជាសមាជិកសកម្មរបស់សហព័ន្ធអន្តរជាតិនៃកាកបាទក្រហម និងអឌ្ឍចន្ទក្រហម; IFRC ប្តេជ្ញាបន្តកិច្ចសហប្រតិបត្តិការជាមួយកាកបាទក្រហមវៀតណាមនាពេលខាងមុខ៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

កាណាដាអះអាងពីការឱ្យ​តម្លៃចំពោះ​ទំនាក់ទំនងជាមួយវៀតណាម

កាណាដាអះអាងពីការឱ្យ​តម្លៃចំពោះ​ទំនាក់ទំនងជាមួយវៀតណាម

នៅក្នុងសេចក្តីប្រកាសព័ត៌មានមួយពីការិយាល័យអគ្គទេសាភិបាលកាណាដា មុនពេលដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក តូ ឡឹម ទៅកាន់កាណាដា លោកស្រី​អគ្គទេសាភិបាល លូអ៊ីស អាប៊ួរ បានឱ្យ​ដឹងថា ក្នុងអំឡុងពេលដំណើរទស្សនកិច្ចនេះ លោក​អគ្គលេខាបក្ស ប្រធានរដ្ឋ តូ​ ឡឹម នឹងចូលរួមក្នុងសកម្មភាពនានានៅទីក្រុងអូតាវ៉ា ដើម្បីបន្ត​ពង្រឹងទំនាក់ទំនងរវាងប្រទេសទាំងពីរ។

Top