នាព្រឹកថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅទីក្រុងហាណូយ ពិធីបើកសន្និសីទអន្តរជាតិលើកទី ១១ កាកបាទក្រហមនិងអឌ្ឍចន្ទក្រហមក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក (AP-១១) បានប្រារព្ធឡើងក្រោមប្រធានបទ “តំបន់អាស៊ី-ប៉ាស៊ីហ្វិក៖ ត្រៀមខ្លួនសម្រាប់គ្រោះមហន្តរាយ”។
ទិដ្ឋភាពសន្និសីទ (រូបថត៖ Huyen Phuong/VOV5)
ចូលរួមក្នុងសន្និសីទនេះ
មានថ្នាក់ដឹកនាំសហព័ន្ធអន្តរជាតិនៃសមាគមកាកបាទក្រហម និងអឌ្ឍចន្ទក្រហម
គណៈកម្មាធិការអន្តរជាតិនៃកាកបាទក្រហម សមាគមប្រទេសនានាក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក
មជ្ឈិមបូព៌ា និងអាហ្វ្រិកខាងជើង បេសកកម្មការទូត និងអង្គការអន្តរជាតិនានា។
ថ្លែងមតិនៅសន្និសីទនេះ
ឧបនាយករដ្ឋមន្ត្រី លោក Tran Luu Quang បានចាត់ទុកថា
ការដែលវៀតណាមធ្វើជាម្ចាស់ផ្ទះនៃសន្និសីទជាលើកទី ២ បានបង្ហាញពីការចូលរួមយ៉ាងសកម្ម
និងការទទួលខុសត្រូវរបស់វៀតណាមក្នុងចលនាកាកបាទក្រហម-អឌ្ឍចន្ទក្រហមអន្តរជាតិ។
លោកឧបនាយករដ្ឋមន្ត្រីបានអះអាងថា បក្ស រដ្ឋ
និងប្រជាជនវៀតណាមតែងតែចាប់អារម្មណ៍លើការងារមនុស្សធម៌អន្តរជាតិ ហើយ
វៀតណាមជានិច្ចកាលចង់រួមចំណែកប្រកបដោយភាពវិជ្ជមាន និងប្រសិទ្ធ
ភាពបំផុតចំពោះចលនាកាកបាទក្រហម និងអឌ្ឍចន្ទក្រហម។
ឧបនាយករដ្ឋមន្ត្រី លោក Tran Luu
Quang បានសង្កត់ធ្ងន់ថា៖ “រដ្ឋាភិបាល អង្គការអន្តរជាតិ តំបន់
និងភាគីពាក់ព័ន្ធត្រូវផ្តល់អាទិភាពខ្ពស់ និងធនធានបន្ថែមទៀតដល់សកម្មភាពមនុស្សធម៌។
ការងារមនុស្សធម៌គួរតែត្រូវបានចាត់ទុកថាជាការងាររួមរបស់សង្គមទាំងមូល។
ទន្ទឹមនឹងកិច្ចខិតខំប្រឹងប្រែងរួមគ្នាក្នុងការទប់ស្កាត់
និងដោះស្រាយផលវិបាកនៃសង្គ្រាម និងជម្លោះប្រពៃណី សកម្មភាពមនុស្សធម៌អន្តរជាតិត្រូវផ្តោតការយកចិត្តទុកដាក់បន្ថែមទៀតលើការទប់ស្កាត់
និងឆ្លើយតបប្រកបដោយប្រសិទ្ធភាពចំពោះបញ្ហាប្រឈមនានានៃសន្តិសុខមិនប្រពៃណី
ដូចជាគ្រោះមហន្តរាយ គ្រោះមហន្តរាយធម្មជាតិ និងជំងឺរាតត្បាត។
សហគមន៍អន្តរជាតិចាំបាច់ត្រូវបន្តខិតខំប្រឹងប្រែងឱ្យអស់ពីសមត្ថភាពដើម្បីរាំងស្កាត់ជម្លោះ
និងសង្រ្គាម លុបបំបាត់ភាពអត់ឃ្លាន និងកាត់បន្ថយភាពក្រីក្រ
លើកកម្ពស់ការអភិវឌ្ឍប្រកបដោយសមធម៌ និរន្តរភាព និងបរិយាប័ន្ន; ធានាថា គ្មានជាតិសាសន៍ គ្មានសហគមន៍ណាមួយត្រូវទុកចោលនៅខាងក្រោយ
ក្នុងដំណើរការអភិវឌ្ឍមនុស្ស។ ពោលគឺ ការដោះស្រាយបញ្ហាខាងលើគឺជាការដោះស្រាយបញ្ហាឫសគល់នៃវិបត្តិមនុស្សធម៌”។
អញ្ជើញចូលរួមសន្និសីទនេះ
លោកស្រី Maha al Barjas អនុប្រធានសហព័ន្ធអន្តរជាតិនៃសមាគមកាកបាទក្រហម
និងអឌ្ឍចន្ទក្រហម (IFRC) ទទួលបន្ទុកតំបន់អាស៊ី-ប៉ាស៊ីហ្វិក
បានវាយតម្លៃខ្ពស់ចំពោះតួនាទីរបស់កាកបាទក្រហមវៀត ណាម គឺជាសមាជិកសកម្មរបស់សហព័ន្ធអន្តរជាតិនៃកាកបាទក្រហម
និងអឌ្ឍចន្ទក្រហម; IFRC ប្តេជ្ញាបន្តកិច្ចសហប្រតិបត្តិការជាមួយកាកបាទក្រហមវៀតណាមនាពេលខាងមុខ៕