• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមមានបំណងជំរុញទំនាក់ទំនងជាមួយ EU ដែលជាដៃគូសំខាន់ជួរមុខក្នុង គោលនយោបាយកិច្ចការបរទេសរបស់វៀតណាម

នេះជាការបញ្ជាក់របស់ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue នៅពេលទទួលជួបគណៈប្រតិភូសមាជិកសភាអឺរ៉ុប (EP) ទទួលបន្ទុកទំនាក់ទំនងជា មួយបណ្តាប្រទេសអាស៊ីអាគ្នេយ៍និងអាស៊ាន ដឹកនាំដោយលោកប្រធាន Daniel Caspary នៅរសៀលថ្ងៃទី ១៩ មិថុនា នៅវិមានរដ្ឋសភា។
ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue (ស្ដាំ) និងលោក Daniel Caspary ប្រធានគណៈប្រតិភូសមាជិកសភាអឺរ៉ុប (EP) ទទួលបន្ទុកទំនាក់ទំនងជាមួយបណ្តាប្រទេសអាស៊ីអាគ្នេយ៍និងអាស៊ាន។ (រូបថត៖ VNA)

នៅក្នុងជំនួបនេះ លោកប្រធានរដ្ឋសភាបានថ្លែងអំណរគុណចំពោះសហភាព អឺរ៉ុប (EU) ដែលបានគាំទ្រ និងផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី EU-វៀតណាម (EVFTA) និងមានបំណងថា បណ្ដាសមាជិកសភានឹងមានសំឡេងជំរុញសភា នៃប្រទេស EU នៅសេសសល់ ឲ្យផ្ដល់សច្ចាប័នលើកិច្ចព្រមព្រៀងការពារការវិនិយោគ (EVIPA) ក្នុងពេលឆាប់ៗ។ លោកប្រធានរដ្ឋសភាបានស្នើឱ្យភាគីទាំងពីរបង្កើនការ ផ្លាស់ប្តូរគណៈប្រតិភូ ដើម្បីចែករំលែកបទពិសោធន៍ និងជំរុញកិច្ចសហប្រតិបត្តិការលើ វិស័យនានា; សម្របសម្រួលយ៉ាងជិតស្និទ្ធនៅវេទិកាសភាតំបន់ និងពហុភាគីដ៏ សំខាន់ៗ; ពង្រឹងកិច្ចសហប្រតិបត្តិការក្នុងក្របខ័ណ្ឌនៃអនុតំបន់មេគង្គ; ជួយឧបត្ថម្ភ វៀតណាមក្នុងការទទួលបានហិរញ្ញវត្ថុ បច្ចេកវិទ្យា ច្បាប់ និងធនធានមនុស្ស; អភិវឌ្ឍន៍ សេដ្ឋកិច្ចបៃតង ការផ្លាស់ប្ដូរឌីជីថល; អនុវត្តន៍សេចក្តីថ្លែងការណ៍នយោបាយស្តីពីការ បង្កើតភាពជាដៃគូក្នុងការផ្លាស់ប្តូរថាមពលប្រកបដោយសមភាព (JETP) រវាងវៀត ណាមនិងបណ្ដាប្រទេសមហាអំណាចឧស្សាហកម្មលើពិភពលោក (G7); ស្នើឲ្យសហ ភាពអឺរ៉ុបឆាប់ដកកាតលឿង IUU សម្រាប់​វៀតណាម។ លោកប្រធានរដ្ឋសភាក៏បាន ស្នើឲ្យ EU រួមចំណែកជាសំឡេងនិងសកម្មភាពជាក់ស្តែង ដើម្បីធានាការគោរពច្បាប់ជា គោល សេរីភាពនាវាចរណ៍ និងអាកាសចរណ៍សមុទ្រខាងកើត; ជំរុញខ្លាំងនូវកិច្ចសហ ប្រតិបត្តិការជាមួយអាស៊ានក្នុងបញ្ហានេះ។

រីឯខ្លួនវិញ លោក Daniel Caspary បានសង្កត់ធ្ងន់ថា កិច្ចសហប្រតិបត្តិការសភា ដើរតួនាទីយ៉ាងសំខាន់ក្នុងទំនាក់ទំនងកិច្ចសហប្រតិបត្តិការរួមរវាង EU និងវៀត ណាម។ លោកបាននិយាយថា EU កំពុងខិតខំស្នើឲ្យសភានៃប្រទេសដែលនៅសល់ បន្តផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងការពារការវិនិយោគ EU-វៀតណាម (EVIPA)។ លោក Daniel Caspary សង្ឃឹមថា គំនិតផ្តួចផ្តើម "ច្រកទ្វារសកល" របស់ EU នឹង ចូលរួមចំណែកក្នុងការតភ្ជាប់យ៉ាងខ្លាំងក្លារវាង EU និងអាស៊ានក៏ដូចជាប្រជាជននៃ ប្លុកទាំងពីរផងដែរ៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

អនុគ្រោះពិសេសក្នុងការវិនិយោគត្រូវភ្ជាប់ទៅនឹងការប្តេជ្ញាចិត្តនិងលទ្ធផលអនុវត្តន៍

អនុគ្រោះពិសេសក្នុងការវិនិយោគត្រូវភ្ជាប់ទៅនឹងការប្តេជ្ញាចិត្តនិងលទ្ធផលអនុវត្តន៍

ដោយផ្ដល់យោបល់លើច្បាប់ធ្វើវិសោធនកម្ម និងបំពេញបន្ថែមមាត្រាមួយចំនួននៃច្បាប់ស្តីពីការវិនិយោគ ប្រធានរដ្ឋសភាវៀតណាមលោក ជិន ថាញ់មិន បានលើកឡើងពីបញ្ហាសំខាន់ៗចំនួនបួន រួមទាំងនិន្នាការបន្ធូរបន្ថយលក្ខខណ្ឌជ្រៀតចូលទីផ្សារសម្រាប់វិនិយោគិន។

Top