• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមមានបំណងចង់បង្កើនកិច្ចសហប្រតិបត្តិការជាមួយអាមេរិកក្នុងវិស័យឧស្សាហកម្ម semiconductor

នាព្រឹកថ្ងៃទី១២ ខែមករា ឆ្នាំ២០២៣ នៅទីក្រុងហាណូយ ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Le Minh Khai បានទទួលជួបគណៈប្រតិភូសមាគមឧស្សាហកម្ម Semiconductor អាមេរិក (SIA) ដែលកំពុងមកបំពេញទស្សនកិច្ចការងារនៅវៀតណាម។
ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Le Minh Khai និងលោក John Neuffer នាយកប្រតិបត្តិនៃសមាគមឧស្សាហកម្ម Semiconductor អាមេរិក។ (រូបថត៖ TTXVN)

លោកឧបនាយករដ្ឋមន្ត្រីបានស្វាគមន៍ចំពោះការដែលសមាគមឧស្សាហកម្ម Semiconductor អាមេរិក បានជ្រើសរើសវៀតណាមជាកន្លែងស្ទង់មតិមួយនៅអាស៊ី អាគ្នេយ៍ក្នុងដំណើរទស្សនកិច្ចការងារនេះ តាមនោះលើកកម្ពស់លទ្ធភាពរបស់វៀត ណាមក្នុងការចូលរួមក្នុងខ្សែសង្វាក់ផ្គត់ផ្គង់ semiconductor សកល។ លោកឧប នាយករដ្ឋមន្ត្រី Le Minh Khai បានស្នើឲ្យ សមាគមឧស្សាហកម្ម Semiconductor អាមេរិក មានសំឡេងជាមួយសម្ព័ន្ធក្រុមហ៊ុន សហគ្រាសជាសមាជិក ដើម្បីបង្កើនការ វិនិយោគ និងពង្រីកការវិនិយោគនៅវៀតណាម តាមនោះ រួមចំណែកអភិវឌ្ឍន៍វិស័យ ឧស្សាហ កម្ម Semiconductor ជំរុញការរៀបចំរចនាសម្ព័ន្ធសេដ្ឋកិច្ចឡើងវិញតាម ទិសដៅឧស្សាហកម្ម ដោយយក ការអភិវឌ្ឍបច្ចេកវិទ្យាខ្ពស់ បច្ចេកវិទ្យាទំនើប និង បច្ចេកវិទ្យាឌីជីថល ជាមូលដ្ឋានគ្រឹះសម្រាប់កំណើន។

ចំណែកលោក John Neuffer នាយកប្រតិបត្តិនៃសមាគមឧស្សាហកម្ម Semiconductor អាមេរិកបានឲ្យដឹងថា ក្នុងបរិបទដែលប្រទេសផ្សេងទៀតកំពុង អភិវឌ្ឍន៍យ៉ាងខ្លាំងក្លា ហើយសហគ្រាស semiconductor របស់សហរដ្ឋអាមេរិកកំពុង ស្វែងរកឱកាសវិនិយោគនៅក្រៅប្រទេស លោក John Neuffer សង្ឃឹមថា នឹងសហ ប្រតិបត្តិការជាមួយរដ្ឋាភិបាលវៀតណាម ដើម្បីជួយវៀតណាមមិនខកខានឱកាស ដ៏សំខាន់នេះ។ ទន្ទឹមនឹងនោះ លោកបានបង្ហាញជំនឿជាក់ថា ឧស្សាហកម្ម semiconductor របស់វៀតណាមនឹងមានការអភិវឌ្ឍដ៏ខ្លាំងក្លានាពេលខាងមុខផងដែរ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

លោក​ប្រធានាធិបតី Biden៖ សហរដ្ឋ​អាមេរិក​រឹងមាំជាងរយៈពេល​ ៤ ឆ្នាំមុន

លោក​ប្រធានាធិបតី Biden៖ សហរដ្ឋ​អាមេរិក​រឹងមាំជាងរយៈពេល​ ៤ ឆ្នាំមុន

លោកប្រធានាធិបតី Joe Biden កាលពីថ្ងៃទី ១៣ ខែមករា បានថ្លែងសុន្ទរកថាចុងក្រោយស្តីពីគោលនយោបាយការបរទេសរបស់សហរដ្ឋអាមេរិកនៅទីស្នាក់ការកណ្តាលនៃក្រសួងការបរទេសសហរដ្ឋអាមេរិក។ នៅដើមសុន្ទរកថានេះ លោកប្រធានាធិបតី Joe Biden បានបញ្ជាក់ថា ជាមួយនឹងការខិតខំប្រឹងប្រែងរបស់លោកអស់រយៈពេល ៤ ឆ្នាំក្នុងតំណែងនេះ សហរដ្ឋអាមេរិកបានយកឈ្នះលើវិបត្តិនិងបញ្ហាប្រឈមថ្មីៗ។

Top