• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមប្តេជ្ញាបន្តចូលរួមយ៉ាងសកម្មនិងមានទំនួលខុសត្រូវក្នុងបណ្តាក្របខ័ណ្ឌនៃកិច្ចសហប្រតិបត្តិការពហុភាគី

នៅក្នុងសារនេះ លោកប្រធានរដ្ឋ Nguyen Xuan Phuc បានវាយតម្លៃខ្ពស់ចំពោះប្រធានបទនៃមហាសន្និបាត AIPA ឆ្នាំនេះ “ជំរុញកិច្ចសហប្រតិបត្តិការសភាលើបរិយាប័ន្នឌីជីថល ឆ្ពោះទៅសហគម ន៍អាស៊ានឆ្នាំ ២០២៥”។

ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc (កាសែតប្រជាជន)


មហាសន្និបាតអន្តរសភា នៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) លើកទី ៤២  (AIPA-42) ដែលមានប្រធានបទ “ជំរុញកិច្ចសហប្រតិបត្តិការសភាលើបរិយាប័ន្នឌីជីថល ឆ្ពោះទៅសហគមន៍អាស៊ានឆ្នាំ ២០២៥” បានប្រារព្ធឡើងនៅព្រឹកថ្ងៃទី ២៣ ខែសីហា តាមប្រព័ន្ធវីដេអូ។ ក្នុងឱកាសនេះ លោកប្រធានរដ្ឋ Nguyen Xuan Phuc អញ្ជើញផ្ញើសារអបអរសាទរជូនចំពោះមហាសន្និបាត AIPA-42 ផងដែរ។

នៅក្នុងសារនេះ លោកប្រធានរដ្ឋ Nguyen Xuan Phuc បានវាយតម្លៃខ្ពស់ចំពោះប្រធានបទនៃមហាសន្និបាត AIPA ឆ្នាំនេះ “ជំរុញកិច្ចសហប្រតិបត្តិការសភាលើបរិយាប័ន្នឌីជីថល ឆ្ពោះទៅសហគមន៍អាស៊ានឆ្នាំ ២០២៥”។ នេះគឺជាប្រធានបទសំខាន់ដែលបង្ហាញពីតម្រូវការជាក់ស្តែងនៅក្នុងកិច្ចសហប្រតិបត្តិការសភាអាស៊ាន លើកកម្ពស់តួនាទីរបស់បណ្តាញនីតិបញ្ញត្តិ រួមជាមួយបណ្តាញនីតិប្រតិបត្តិក្នុងការលើកកម្ពស់ការផ្លាស់ប្តូរឌីជីថល ការកសាងសេដ្ឋកិច្ចឌីជីថល បង្រួញគម្លាតឌីជីថលនិងវិសមភាពឌីជីថល ឆ្ពោះទៅរកបច្ចេកទេសលើបរិយាប័ន្នឌីជីថលនៅក្នុង សហគមន៍អាស៊ាន។

វៀតណាមប្តេជ្ញាបន្តចូលរួមយ៉ាងសកម្មនិងមានទំនួលខុសត្រូវក្នុងបណ្តាក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការពហុភាគី ទាំងផ្នែកនីតិប្រតិបត្តិនិងនីតិប្បញ្ញត្តិ។ វៀតណាមនឹងបន្តរួមចំណែកយ៉ាងល្អបំផុតដល់កិច្ចសហប្រតិបត្តិការនិងការអភិវឌ្ឍរបស់ AIPA ដើម្បីការរីកចម្រើននិងភាពយូរអង្វែងរបស់សហគមន៍អាស៊ាន ដែលជាដំបូលរួមរបស់ប្រជាជនជាង ៦៥០ លាននាក់នៃជនជាតិទាំងអស់នៅក្នុងតំបន់៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

តាម VOV5 - វិទ្យុសម្លេងវៀតណាម

សកម្មភាពគួរឱ្យទាក់ទាញនៅក្នុងពិធីបុណ្យក្រូច Van Don ឆ្នាំ ២០២៥

សកម្មភាពគួរឱ្យទាក់ទាញនៅក្នុងពិធីបុណ្យក្រូច Van Don ឆ្នាំ ២០២៥

នាថ្ងៃទី ១៣ និងទី ១៤ ខែធ្នូ នៅតំបន់សេដ្ឋកិច្ចពិសេស Van Don ខេត្ត Quang Ninh បានប្រព្រឹត្តទៅពិធីបុណ្យក្រូច Van Don ឆ្នាំ ២០២៥ ដែលមានប្រធានបទ "រដូវនៃសេចក្តីរីករាយ"។

Top