• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមប្តេជ្ញាបន្តចូលរួមចំណែកក្នុងការរក្សាសន្តិភាព និងសន្តិសុខក្នុងតំបន់

នៅរសៀលថ្ងៃទី ៣០​ ខែកញ្ញា នៅទីក្រុងហាណូយ ដោយទទួលជួបប្រធានគណៈប្រតិភូមកពី​បណ្តាប្រទេសអាស៊ាន ដែលចូលរួមកិច្ចប្រជុំថ្នាក់ដឹកនាំអនុវត្តច្បាប់នៃបណ្តាប្រទេស​​អាស៊ានស្តីពីកិច្ចសហប្រតិបត្តិការក្នុងការប្រយុទ្ធប្រឆាំងនឹងជន​ល្មើស​រត់គេចខ្លួន នាយករដ្ឋមន្ត្រីវៀតណាម លោក ឡឹ មិញហ៊ឹង បានបញ្ជាក់ថា សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) តែងតែជាអាទិភាពយុទ្ធសាស្ត្រនៅក្នុងគោលនយោបាយការបរទេសរបស់វៀតណាម ជា​ខ្សែក្រវ៉ាត់សន្តិសុខ និងជាលំហអភិវឌ្ឍន៍ដ៏សំខាន់និងជាពិសេសសម្រាប់វៀតណាម។

លោកនាយករដ្ឋមន្ត្រី ឡេ មិញហ៊ឹង និងប្រធានគណៈប្រតិភូមកពីប្រទេសសមាជិកនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍។ រូបថត៖ VNA

វៀតណាមប្តេជ្ញាបន្តរួមចំណែក​ជា​វិជ្ជមាន និងមានទំនួលខុសត្រូវក្នុងការរក្សាសន្តិភាព និងសន្តិសុខក្នុងតំបន់ ដោយខិតខំរួមជាមួយ​​បណ្តា​ប្រទេសសមាជិកដើម្បីពង្រឹងសាមគ្គីភាព លើកកម្ពស់ច្បាប់ ការសន្ទនា និងពង្រីកតួនាទីស្នូលរបស់អាស៊ាន។ លោកនាយករដ្ឋមន្ត្រី ឡេ មិញហ៊ឹង បានស្នើថា៖ "យើងនឹងបន្តពង្រឹងការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទ្វេភាគីស្តីពីការធ្វើ ​បត្យាប័ន និងការផ្ទេរបុគ្គលដែលជាប់ពន្ធនាគាររវាងវៀតណាម និងបណ្តាប្រទេសសមាជិកអាស៊ាន។ យើងនឹងពន្លឿនការសុក្រឹត្យនីតិវិធីផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀង​ធ្វើបត្យាប័នអាស៊ាន សំដៅបង្កើតក្របខ័ណ្ឌច្បាប់អំណោយផល និងរឹងមាំជាងមុនសម្រាប់បណ្តា​ប្រទេសអាស៊ានក្នុងការប្រយុទ្ធប្រឆាំងនឹងបទល្មើសគ្រប់ប្រភេទ ជាពិសេសជនល្មើស​​រត់គេចខ្លួន។ យើងក៏ស្នើឱ្យបង្កើតយន្តការសហប្រតិបត្តិការជាផ្លូវការរវាង​បណ្តា​ប្រទេសស​មាជិកអាស៊ានក្នុងការផ្ទៀងផ្ទាត់ ការចាប់ខ្លួន និងការប្រគល់មុខសញ្ញាដែលត្រូវរកចាប់ខ្លួន យ៉ាងឆាប់រហ័សដែលសង្ស័យថា លាក់ខ្លួនពីប្រទេសមួយ​នៅក្នុងប្រទេស​មួយទៀត"។​​

លោកនាយករដ្ឋមន្ត្រី ឡេ មិញហ៊ឹង ថ្លែងនៅក្នុង​កិច្ច​ប្រជុំ​។ រូបថត៖ VNA

ចំណុចលេចធ្លោមួយនៃសន្និសីទនេះ គឺបណ្តាប្រទេសបាន​ឯកភាពជាគោលការណ៍ចំពោះ​ផែនការសកម្មភាពរួម និងបានអ​នុម័តលើ​សេចក្តី​ថ្លែងការណ៍រួម។ នេះគឺជាក្របខ័ណ្ឌច្បាប់ និងប្រតិបត្តិការសំខាន់ដែលផ្សារ​ភ្ជាប់ទៅនឹងសេចក្តីថ្លែងការណ៍ អាស៊ាន និងផែនការយុទ្ធសាស្ត្រ​ដំណាក់កាល ២០២៦-២០៣៥​៕

តាម​ vovworld.vn/km-KH

អគ្គលេខាបក្ស ប្រធានរដ្ឋលោក តូ ឡឹម៖ កិច្ចការបរទេសការពារជាតិត្រូវតែបង្កើនប្រសិទ្ធភាពប្រតិបត្តិការបន្ថែមទៀត

អគ្គលេខាបក្ស ប្រធានរដ្ឋលោក តូ ឡឹម៖ កិច្ចការបរទេសការពារជាតិត្រូវតែបង្កើនប្រសិទ្ធភាពប្រតិបត្តិការបន្ថែមទៀត

ថ្លែងសុន្ទរកថាដឹកនាំកិច្ចប្រជុំ អគ្គលេខាបក្ស ប្រធានរដ្ឋលោក តូ ឡឹម បានស្នើឱ្យគណៈកម្មាធិការយោធាមជ្ឈិម ផ្តោតលើការដឹកនាំការអនុវត្តដំណោះស្រាយនានា ដោយប្តេជ្ញាចិត្តសម្រេចគោលដៅ និងភារកិច្ចទាំងអស់នៃឆ្នាំ២០២៦ ជាមួយនឹងលទ្ធផលខ្ពស់បំផុត។

Top