• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមប្តេជ្ញាខិតខំប្រឹងប្រែងជាមួយបណ្តាប្រទេសនានាដើម្បីនាំមកនូវការផ្លាស់ប្តូរជាវិជ្ជមានដល់កុមារក្នុងជម្លោះប្រដាប់អាវុធ

នាថ្ងៃទី ២៣ ខែមិថុនា ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបានបើកសម័យប្រជុំជាប្រចាំឆ្នាំតាមប្រព័ន្ធអនឡាញក្រោមប្រធានបទ“កុមារនិងជម្លោះប្រដាប់អាវុធ” ដើម្បីវាយតម្លៃចំពោះស្ថានភាពនិងភាពធ្ងន់ធ្ងរនៃការរំលោភបំពានលើកុមារក្នុងឆ្នាំកន្លងមក រួមទាំងបញ្ហាប្រឈមនានាដែលកើតឡើងនៅក្នុងបរិបទនៃការរីករាល ដាលនៃជំងឺ COVID-19 និងលើកសំណូមពរដំណោះស្រាយផងដែរ ។
 

លោកឯកអគ្គរដ្ឋទូត Dang Dinh Quy ប្រធានស្ថានបេសកម្មវៀតណាមប្រចាំនៅអង្គការសហប្រជាជាតិ (រូបថត៖ TTXVN)


អញ្ជើញចូលរួមនិងថ្លែងមតិក្នុងកិច្ចប្រជុំនេះ លោកឯកអគ្គរដ្ឋទូត Dang Dinh Quy ប្រធានស្ថានបេសកម្មវៀតណាមប្រចាំនៅអង្គការសហប្រជាជាតិបានអះអាងថា ការទប់ស្កាត់ជម្លោះគឺជាដំណោះស្រាយប្រកបដោយចីរភាព ប៉ុន្តែសហគមន៍អន្តរជាតិគួរតែចាត់វិធានការជាបន្ទាន់ក៏ដូចជាមានសកម្មភាពជាក់ស្តែង ដើម្បីកាត់បន្ថយយ៉ាងច្រើនបំផុតនូវផលប៉ះពាល់នៃជំលោះចំពោះកុមារ។

លោកឯកអគ្គរដ្ឋទូតក៏បានសង្កត់ធ្ងន់លើសារសំខាន់នៃការអប់រំនិងបណ្តុះបណ្តាលវិជ្ជាជីវៈជាពិសេសសម្រាប់កុមារដែលកំពុងធ្វើ សមាហរណកម្មក្នុងសហគមន៍ដើម្បីជួយកុមារទាំងនេះអាចកសាងជីវិតឡើងវិញផងដែរ។ នៅចំពោះមុខការវិវត្តន៍ជំងឺ COVID-19 កាន់តែស្មុគស្មាញ នៅលើពិភពលោក លោកឯកអគ្គរដ្ឋទូតបានអំពាវនាវដល់បណ្តាប្រទេសនិងអង្គការសហប្រជាជាតិ តាមដានយ៉ាងម៉ឹងម៉ាត់ពីផលប៉ះពាល់នៃជំងឺរាតត្បាតសកល ព្រមទាំងងសម្របសម្រួលចាត់វិធានការឱ្យបានទាន់ពេលវេលាដើម្បីកាត់បន្ថយផលប៉ះពាល់យ៉ាងច្រើនបំផុតដល់កុមារផងដែរ៕

តាម VOV5- វិទ្យុសម្លេងវៀតណាម

ប្រធានាធិបតីសហព័ន្ធរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន អញ្ជើញជួបសន្ទនាតាមទូរស័ព្ទជាមួយអគ្គលេខាបក្ស លោកតូ ឡឹម អបអរសាទរភាពជោគជ័យនៃនៃមហាសន្និបាតលើកទី ១៤ របស់បក្ស

ប្រធានាធិបតីសហព័ន្ធរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន អញ្ជើញជួបសន្ទនាតាមទូរស័ព្ទជាមួយអគ្គលេខាបក្ស លោកតូ ឡឹម អបអរសាទរភាពជោគជ័យនៃនៃមហាសន្និបាតលើកទី ១៤ របស់បក្ស

នាយប់ទី ២៤ ខែមករា ប្រធានាធិបតីសហព័ន្ធរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន បានអញ្ជើញជួបសន្ទនាតាមទូរស័ព្ទជាមួយអគ្គលេខាបក្ស លោក តូ ឡឹម ដើម្បីអបអរសាទរ ចំពោះភាពជោគជ័យនៃមហា សន្និបាតលើកទី១៤ របស់បក្សកុម្មុយនិស្ត វៀតណាម។

Top