• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមប្តេជ្ញា វិនិយោគ និងធ្វើសកម្មភាពដើម្បីបញ្ឈប់ជំងឺរបេង

នាព្រឹកថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៥ នៅទីក្រុងហាណូយ មន្ទីរពេទ្យសួតមជ្ឈឹម - កម្មវិធីជាតិប្រយុទ្ធប្រឆាំងនឹងជំងឺរបេងបានរៀបចំពិធីអបអរសាទរ ទិវាពិភពលោកប្រយុទ្ធប្រឆាំងជំងឺរបេង (២៤ មីនា) ក្រោមប្រធានបទ “វៀតណាមប្តេជ្ញា វិនិយោគ និងធ្វើសកម្មភាពដើម្បីបញ្ឈប់ជំងឺរបេង”។ ព្រឹត្តិការណ៍នេះសំដៅលើកកម្ពស់ការយល់ដឹងរបស់សាធារណជន អំពីផលប៉ះពាល់ដ៏ធ្ងន់ធ្ងរនៃជំងឺរបេងចំពោះសុខភាពមនុស្ស សេដ្ឋកិច្ច និងសង្គម។
គណៈប្រតិភូចូលរួមក្នុងពិធី បានសម្តែងការប្ដេជ្ញាចិត្តក្នុងការបញ្ឈប់ជំងឺរបេង។ រូបថត៖ VOV

យោងតាមទិន្នន័យរបស់អង្គការសុខភាពពិភពលោក (WHO) វៀតណាមបច្ចុប្បន្នមានអ្នកជំងឺរបេងថ្មីប្រហែល ១៨២.០០០ នាក់; អ្នកជំងឺ ៩.៩០០ នាក់មានជំងឺរបេងដែលធន់នឹងថ្នាំ ហើយមនុស្សប្រហែល ១១.០០០ នាក់បានស្លាប់ដោយសារតែជំងឺរបេងជារៀងរាល់ឆ្នាំ។ នៅឆ្នាំ ២០២៣ វៀតណាមជាប់ចំណាត់ថ្នាក់ទី ១២/៣០ ប្រទេសដែលមានបន្ទុកនៃជំងឺរបេងខ្ពស់បំផុតក្នុងពិភពលោក។ ទោះជាយ៉ាងណាក៏ដោយ ក្នុងឆ្នាំ២០២៤ កម្មវិធីជាតិគ្រប់គ្រងជំងឺរបេងសម្រេចបានលទ្ធផលល្អបំផុតដែលមិនធ្លាប់មាន ជាមួយនឹងអ្នកជំងឺរបេងជាង ១១៣.០០០ នាក់ត្រូវបានរកឃើញ (កើនឡើង ៧% បើធៀបនឹងឆ្នាំ ២០២៣) អត្រាពិនិត្យជំងឺរបេងដែលមានភស្តុតាងបាក់តេរីមានលើសពី ៧២% ហើយអត្រានៃការព្យាបាលប្រកបដោយជោគជ័យសម្រេចបាន ៨៩% (ខ្ពស់ជាងអត្រាសកល - ៨៨%) ។ យោងតាមលោកស្រី Angela Pratt តំណាងអង្គការសុខភាពពិភពលោកប្រចាំប្រទេសវៀតណាម ទិន្នន័យនេះបង្ហាញថា ប្រទេសវៀតណាមកំពុងមានការរីកចម្រើនយ៉ាងខ្លាំង ក្នុងការរកឃើញ និងព្យាបាលជំងឺរបេងយ៉ាងឆាប់ៗ ហើយអត្រានៃការព្យាបាលប្រកបដោយជោគជ័យគឺគួរអោយចាប់អារម្មណ៍ណាស់។

យោងតាមលោក Dinh Van Luong នាយកមន្ទីរពេទ្យសួតមជ្ឈឹម  ប្រធានក្រុមប្រឹក្សាប្រតិបត្តិនៃកម្មវិធីជាតិប្រយុទ្ធប្រឆាំងជំងឺរបេង គោលដៅរបស់វៀតណាមក្នុងឆ្នាំនេះគឺដើម្បីគ្រប់គ្រងជំងឺរបេង ដោយភ្ជាប់ជាមួយមណ្ឌលសុខាភិបាល ជួយអ្នកជំងឺទាំងអស់នៅពេលទៅត្រូវពិនិត្យសុខភាព សុទ្ធតែត្រូវបានត្រូវពិនិត្យជមងឺរបេង តាមនោះ បង្កើនអត្រារកឃើញ និងព្យាបាលអ្នកជំងឺរបេង៖

 “បើនិយាយពីជំងឺរបេង ប្រសិនបើអាចគ្រប់គ្រងជំងឺរបេងលើសពី ៦៥-៧០% យើងកំពុងដើរអត្រាត្រឹមត្រូវ តាមនោះ ឆ្ពោះទៅរកការគ្រប់គ្រងជំងឺរបេងនៅវៀតណាមប្រកបដោយជោគជ័យ”

តាម VOV5 - វិទ្យុសំឡេងវៀតណាម

អគ្គលេខាបក្ស លោក តូ ឡឹម អញ្ជើញ​ទៅទស្សនា និងធ្វើការនៅខេត្ត​ Gia Lai

អគ្គលេខាបក្ស លោក តូ ឡឹម អញ្ជើញ​ទៅទស្សនា និងធ្វើការនៅខេត្ត​ Gia Lai

នាព្រឹកថ្ងៃទី២ មិថុនា នៅទីក្រុង Pleiku ខេត្ត Gia Lai អគ្គលេខាបក្ស លោក តូ ឡឹម បានអញ្ជើញដឹកនាំកិច្ចប្រជុំការងារជាមួយគណអចិន្ត្រៃយ៍គណៈកម្មាធិការបក្សខេត្ត Gia Lai និងគណអចិន្ត្រៃយ៍គណៈកម្មាធិការបក្សខេត្ត Binh Dinh ស្តីពីការអនុវត្តសេចក្តីសម្រេចចិត្តនៃសន្និសីទលើកទី ១១ គណៈកម្មាធិការមជ្ឈិមបក្សនីតិកាលទី ១៣ នៅក្នុងមូលដ្ឋានទាំងពីរ។

Top