• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមបោះពុម្ពផ្សាយ «សៀវភៅស» ស្តីពីពាណិជ្ជកម្មអេឡិចត្រូនិកឆ្នាំ ២០២០

ក្នុងគោលបំណងវាយតម្លៃចំពោះប្រតិបត្តិការនៃពាណិជ្ជកម្មអេឡិកត្រូនិក  របស់វៀតណាម ជាពិសេសនៅដំណាក់កាលឆ្នាំ ២០១៦-២០១៩ ដើម្បីផ្តល់ទិន្នន័យទូទៅលើវិស័យនេះ នាយកដ្ឋានពាណិជ្ជកម្មអេឡិចត្រូនិចនិងសេដ្ឋកិច្ចឌីជីថល (ក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មវៀតណាម) ទើបបានបោះពុម្ពផ្សាយ  «សៀវភៅស» ស្តីពីពាណិជ្ជកម្មអេឡិចត្រូនិកនិងសេដ្ឋកិច្ចឌីជីថល ឆ្នាំ ២០២០។
 

វៀតណាមបោះពុម្ពផ្សាយ «សៀវភៅស» ស្តីពីពាណិជ្ជកម្មអេឡិចត្រូនិកឆ្នាំ ២០២០ (រូបថត៖ BNEWS/TTXVN)


លោក Dang Hoang Hai ប្រធាននាយកដ្ឋានពាណិជ្ជកម្មអេឡិចត្រូនិកនិងសេដ្ឋកិច្ចឌីជីថលបានឲ្យដឹងថាឆ្នាំ ២០១៩ គឺជាឆ្នាំដែលគូសសញ្ញានូវការផ្លាស់ប្តូរពាណិជ្ជកម្មអេឡិចត្រូនិកជាច្រើននៅក្នុងប្រទេសវៀតណាមក្នុងរយៈពេល ៥ ឆ្នាំនៃការអនុវត្តផែនការមេស្តីពីការអភិវឌ្ឍន៍ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិចសម្រាប់ដំណាក់កាលឆ្នាំ ២០១៦- ២០២០ ដែលត្រូវបាននាយករដ្ឋមន្រ្តីវៀតណាមដាក់ចេញ។

ជាមួយនឹងអត្រាកំណើនសេដ្ឋកិច្ចខ្ពស់ ( ពោលគឺ GDP សម្រេចបាន ៧,០២%) ពាណិជ្ជកម្មអេឡិចត្រូនិកបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការជំរុញលំហូរទំនិញនិងសេវាកម្ម ព្រមទាំងជួយគាំទ្រដល់អង្គភាពអាជីវកម្ម ជាពិសេសគឺសហគ្រាសខ្នាតតូចនិងមធ្យម ក្នុងការស្វែងរកឱកាសផលិតកម្មនិងធ្វើអាជីវកម្មប្រកបដោយប្រសិទ្ធភាពនៅក្នុងបរិបទនៃការធ្វើសមាហរណកម្មស៊ីជម្រៅនិងទូលំទូលាយនៃបដិវត្តឧស្សាហកម្មលើកទី ៤ ផងដែរ។

សៀវភៅសពាណិជ្ជកម្ម អេឡិចត្រូនិកឆ្នាំ ២០២០ នឹងបន្តផ្តល់ទិន្នន័យនៃការស្ទង់មតិជាផ្លូវការស្តីពីស្ថានភាពនៃការអនុវត្តពាណិជ្ជកម្មអេឡិចត្រូនិចនៅក្នុងអង្គភាពអាជីវកម្មនិយាយរួម និងសហគ្រាសនាំចេញ - នាំចេញនិយាយដោយឡែក ក៏ដូចជាស្តីអំពីស្ថានភាពនៃការអនុវត្តពាណិជ្ជកម្មអេឡិចត្រូនិចនៅក្នុងសហគមន៍ផងដែរ៕

តាម VOV5- វិទ្យុសម្លេងវៀតណាម

ស្ថានភាពសេដ្ឋកិច្ចក្នុងខែសីហាបានបន្ត​រីកចម្រើន

ស្ថានភាពសេដ្ឋកិច្ចក្នុងខែសីហាបានបន្ត​រីកចម្រើន

នាថ្ងៃទី ៦ ខែកញ្ញា អគ្គនាយកដ្ឋានស្ថិតិបានប្រកាសអំពីស្ថានភាពអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមក្នុងខែសីហា និងរយៈពេលប្រាំបីខែដើមឆ្នាំ ២០២៤។ តួរលេខបានបង្ហាញថា ស្ថានភាពសេដ្ឋកិច្ចសង្គមរបស់វៀតណាមនៅតែរក្សាបាននូវនិន្នាការវិជ្ជមាន។ ឧស្សាហកម្មនិងវិស័យជាច្រើនសម្រេចបានលទ្ធផលសំខាន់ៗជាច្រើន ដែលបង្កើតសន្ទុះកំណើនសម្រាប់ប៉ុន្មានខែចុងឆ្នាំនេះ។

Top