• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមបានបង្កើតដោយជោគជ័យ រ៉ូបូតបោសសម្អាតនិងសម្លាប់មេរោគតាមកំរាលឥដ្ឋ

រ៉ូបូតបោសសម្អាតនិងសម្លាប់មេរោគបានពង្រីកប្រសិទ្ធភាពរបស់ខ្លួននៅមន្ទីរពេទ្យត្រូពិកមជ្ឈិមមូលដ្ឋានទី ២

រ៉ូបូតទាំងនេះ អាចប្រតិបត្តិការនៅតាមទីកន្លែងដាក់នៅដាច់ដោយឡែក ជំនួសឲ្យកម្លាំងបុគ្គលិកសុខាភិបាល ដោយសម្អាតកំរាលឥដ្ឋនិងសម្លាប់មេរោគបណ្តាលឡើងជំងឺរាតត្បាត COVID-19។

ក្នុងអំឡុងពេលតែជាង ២ សប្តាហ៍ប៉ុណ្ណោះ អ្នកវិទ្យាសាស្ត្រវៀតណាមបានបង្កើតដោយជោគជ័យនូវ រ៉ូបូតបោសសម្អាតនិងសម្លាប់មេរោគតាមកំរាលឥដ្ឋ។ រ៉ូបូតទាំងនេះអាចប្រតិបត្តិការ នៅតាមទីកន្លែងដាក់នៅដាច់ដោយឡែក ជំនួសឲ្យកម្លាំងបុគ្គលិកសុខាភិបាល ដោយសម្អាតកំរាលឥដ្ឋនិងសម្លាប់មេរោគបណ្តាលឡើងជំងឺរាតត្បាត COVID-19។

កាលពីថ្ងៃទី ១៥ ខែមេសា នៅមន្ទីរពេទ្យត្រូពិកមជ្ឈិម សាខា Kim Chung នៃទីក្រុងហាណូយ រ៉ូបូតបោសសម្អាតនិងសម្លាប់មេរោគតាមកំរាលឥដ្ឋ ដែលមានឈ្មោះថា NaRoVid-1 ត្រូវបានសាកល្បងធ្វើប្រតិបត្តិការ។ រ៉ូបូតនេះអាចផ្ទុកនូវសារធាតុរាវសម្លាប់មេរោគបានរហូតដល់ទៅ ១០ លីត្រ ក្នុងមួយប្រតិបត្តិការ ហើយធ្វើការជាបន្តបន្ទាប់រយៈពេល ២ ម៉ោងផងដែរ។ ដោយបានបំពាក់ឧបករណ៍ចាប់សញ្ញាបានជារ៉ូបូតនេះ អាចផ្លាស់ទីដោយស្វ័យប្រវត្តិ និងអាចជៀសវាងឧបសគ្គទាំងអស់នៅតាមផ្លូវ។ ជាពិសេសរ៉ូបូតអាចសម្លាប់មេរោគខ្លួនឯង មុនពេលចាកចេញពីបន្ទប់នៅដាច់ដោយឡែក។  លើសពីនេះទៀត NaRoVid-1 ក៏មានចលនារាងជារង្វង់ ដោយមនុស្សបញ្ជា ហើយអាចត្រឡប់ទៅទីតាំងសាកថ្មដោយស្វ័យប្រវត្តិ បន្ទាប់ ពីចុងបញ្ចប់នៃប្រតិបត្តិការរបស់ខ្លួន។

នាពេលខាងមុខ ក្រុមការងារនឹងបន្តថាកែលំអររ៉ូបូតដើម្បីឆ្លើយតបនឹងដំណើរការប្រតិបត្តការជាក់ស្តែង៕

តាម VOV5- វិទ្យុសម្លេងវៀតណាម

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ ធ្វើជាអធិបតីកិច្ចប្រជុំជំរុញគម្រោងផ្លូវដែក

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ ធ្វើជាអធិបតីកិច្ចប្រជុំជំរុញគម្រោងផ្លូវដែក

នាព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៥ នៅទីស្នាក់ការរដ្ឋាភិបាល នាយករដ្ឋមន្ត្រីវៀតណាម លោក ហ្វាម មិញជីញ ប្រធានគណៈកម្មាធិការដឹកនាំសំណង់ និងគម្រោងជាតិ សំខាន់ៗក្នុងវិស័យផ្លូវដែក (ហៅកាត់ថា គណៈកម្មាធិការដឹកនាំ) បានអញ្ជើញ ជាអធិបតីនៅកិច្ចប្រជុំលើកទី៤ នៃគណៈកម្មាធិការដឹកនាំ ដែលត្រូវបានតភ្ជាប់តាម ប្រព័ន្ធវីដេអូជាមួយខេត្ត និងក្រុងចំនួន ១៨ ដែលមានគម្រោងផ្លូវដែកឆ្លងកាត់។

Top