• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមបានតភ្ជាប់ទំនាក់ទំនងអាស៊ាននិងក្រុមប្រឹក្សាសន្តិសុខដោយជោគជ័យ

“វៀតណាមទទួលបានជោគជ័យយ៉ាងខ្លាំងក្នុងការតភ្ជាប់អាស៊ានជាមួយក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ»។ នេះគឺជាការបញ្ជាក់របស់លោកស្រីឯកអគ្គរដ្ឋទូត Nathalie Estival-Broadhurst អនុប្រធានស្ថានបេសកកម្មអចិន្ត្រៃយ៍បារាំងប្រចាំនៅអង្គការសហប្រជាជាតិនៅពេលវាយតម្លៃចំពោះសកម្មភាពរបស់វៀតណាមក្នុងនាមជាសមាជិកមិនអចិន្រ្តៃយ៍នៃក្រុមប្រឹក្សាសន្តិសុខក្នុងឆ្នាំ ២០២០ ។

ទិដ្ឋភាពនៃមហាសន្និបាតអង្គការសហប្រជាជាតិលើកទី ៧៥ និងក្រុមប្រឹក្សាសន្តិសុខនៃអង្គការសហប្រជាជាតិថ្ងៃទី ២១ ខែធ្នូឆ្នាំ ២០២០ ( រូបថត៖ VNA)


ឆ្លើយបទសម្ភាសជាមួយអ្នកយកព័ត៌មាននៃទីភ្នាក់ងារសារព័ត៌មាវៀតណាមប្រចាំនៅអង្គការសហប្រជាជាតិ លោកស្រីឯកអគ្គរដ្ឋទូត Estival-Broadhurst បានសង្កត់ធ្ងន់ថាវៀតណាមបានបំពេញភារកិច្ចរបស់ខ្លួនយ៉ាងល្អប្រពៃ ជាពិសេសនៅក្នុងខែដែលទទួលយកតួនាទីជាប្រធានប្តូរវេននៃក្រុមប្រឹក្សាសន្តិសុខកាលពីខែមករាឆ្នាំ ២០២០។

នៅពេលនោះ វៀតណាមទទួលបានជោគជ័យយ៉ាងខ្លាំងដោយបានរៀបចំសម័យប្រជុំពិភាក្សាគួរឱ្យចាប់អារម្មណ៍មួយស្តីពីធម្មនុញ្ញអ. ស. ប ព្រមទាំងបញ្ជាក់ច្បាស់អំពីតួនាទីដ៏សំខាន់របស់អង្គការក្នុងតំបន់ ដូចជាអាស៊ានក្នុងក្រុមប្រឹក្សាសន្តិសុខផងដែរ។ទន្ទឹមនឹងនេះ លោកស្រីឯកអគ្គរដ្ឋទូត Estival-Broadhurst បានទទួលស្គាល់ថាឆ្នាំ ២០២០ គឺជាឆ្នាំដែលមានបញ្ហាប្រឈមខ្លាំងសម្រាប់ក្រុមប្រឹក្សាសន្តិសុខជាពិសេសសម្រាប់ក្រុមប្រទេសសមាជិកអចិន្ត្រៃយ៍ (ឬហៅកាត់ថាព P5) ដោយសារត្រូវប្រឈមមុខនឹងបញ្ហាជាច្រើន ដែលត្រូវការដោះស្រាយតាមរបៀបវារៈ ព្រមទាំងទាមទារឲ្យក្រុមប្រឹក្សាសន្តិសុខត្រូវតែមានការឯកភាពជាឯកច្ឆ័នគ្នារបស់សមាជិកទាំងអស់ផង ដែរ។

ទោះជាយ៉ាងណាក៏ដោយ លោកស្រីរូបនេះបានបញ្ជាក់ថាក្រុមប្រឹក្សាសន្តិសុខក៏សម្រេចបាននូវវឌ្ឍនភាពលើបញ្ហាមួយចំនួនដូចជា បទ ឈប់បាញ់រយៈពេលវែងនៅលីប៊ី លទ្ធផលវិជ្ជមានមួយចំនួនក្នុងការដោះស្រាយបញ្ហានៅយេម៉ែន និងអាហ្វហ្គានីស្ថានជាដើម៕

 

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

វៀតណាមជំរុញការទូតទ្វេភាគីនៅ AMM-៥៨

វៀតណាមជំរុញការទូតទ្វេភាគីនៅ AMM-៥៨

ក្នុងឱកាសចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥៨ នៅទីក្រុងគូឡាឡាំពួ (ម៉ាឡេស៊ី) ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស លោក ប៊ុយ ថាញ់ សឺន អញ្ជើញជួបពិភាក្សាជាមួយរដ្ឋមន្ត្រីការបរទេសជប៉ុន ចិន និងស្វីស។

Top