នារសៀលថ្ងៃទី២៣ មីនា ព្រលានយន្តហោះអន្តរជាតិ Can Tho បានទទួលជើងហោះហើរពីអូស្ត្រាលីដែលដឹកអ្នកដំណើរជនជាតិវៀតណាមចំនួន២៤៧នាក់។
អ្នកដំណើរទាំងអស់បានរាយការណ៍ស្ថានភាពសុខភាព ត្រូវ បានត្រួតពិនិត្យសុខភាពហើយបញ្ជូនទៅតំបន់ដាក់នៅដាច់ដោយឡែកតាមការកំណត់។
គិតដល់រសៀលថ្ងៃទី២៣ ខែមីនា កងទ័ពវៀតណាមបានរៀបចំតំបន់ដាក់នៅដាច់ដោយឡែកចំនួន១១៣កន្លែងដោយមានមនុស្សចំនួន១៩៤៤១ នាក់ ក្នុងនោះមានជនបរទេសចំនួន៣៥១នាក់។
ទីក្រុងហាណូយក៏បានរៀបចំតំបន់ដាក់នៅដាច់ដោយឡែកចំនួន៥បន្ថែមទៀត ដែលអាចផ្ទុកមនុស្សជាង១២០០០នាក់។ នាបច្ចុប្បន្ន មជ្ឈមណ្ឌលគ្រប់គ្រងជំងឺទីក្រុងហាណូយកំពុងដាក់ឲ្យដំណើរការម៉ាស៊ីនធ្វើតេស្ត Covid-19 ចំនួន៤ ហើយគ្រោងនឹងបំពេញបន្ថែមម៉ាស៊ីនចំនួន៨ទៀត ក្នុងប៉ុន្មានថ្ងៃខាងមុខ។
ក្នុងពេលជាមួយគ្នានោះ តំណាងសម្ព័ន្ធក្រុមហ៊ុនវាយនភ័ណ្ឌវៀតណាម (Vinatex) បានឲ្យដឹងថា គិតពីដើមខែកុម្ភៈមក Vinatex បានផលិត ម៉ាស់ការពារចំនួន៣៨លានម៉ាស់។ ក្នុងប៉ុន្មានខែខាងមុខនេះ ចំនួនម៉ាស់ការពារប្រឆាំងមេរោគរបស់ Vinatex គ្រោងនឹងសម្រេចបានពី ២៨ ដល់ ៣០ លានម៉ាស់ក្នុងមួយខែប៉ុន្តែក្នុងករណីចាំបាច់អាចឡើងដល់ទី ៥០ លាន ម៉ាស់ក្នុងមួយខែដែរ៕
តាម VOV5 - វិទ្យុសម្លេងវៀតណាម