ថ្លែងមតិនៅសន្និសីទ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស លោក ប៊ុយ ថាញ់ សឺន បានសង្កត់ធ្ងន់លើសារៈសំខាន់នៃការជំរុញកិច្ចសហប្រតិបត្តិការលើគ្រប់ជ្រុងជ្រោយរវាងអាស៊ាននិងដៃគូ ទំនាក់ទំនងយ៉ាងជិតស្និទ្ធទៅនឹងចក្ខុវិស័យសហគមន៍អាស៊ានឆ្នាំ ២០៤៥…។ វៀតណាមបានអះអាងនូវគោលជំហរជាគោលការណ៍របស់អាស៊ានលើបញ្ហាអន្តរជាតិ និងតំបន់ ដូចជាសមុទ្រខាងកើតនិងឧបទ្វីបកូរ៉េ និងបានស្នើឱ្យដៃគូគាំទ្រការខិតខំប្រឹងប្រែងកសាងសមុទ្រខាងកើតទៅជាសមុទ្រសន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ ប្រកបដោយចីរភាព។
អំពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស វៀតណាមបានស្នើជំរុញការតភ្ជាប់ខ្សែសង្វាក់ផ្គត់ផ្គង់ អភិវឌ្ឍន៍សេដ្ឋកិច្ចឌីជីថល ការផ្លាស់ប្តូរបៃតង ពាណិជ្ជកម្មប្រកបដោយនិរន្តរភាព និងគាំទ្រសហគ្រាសខ្នាតតូច និងមធ្យម។ វៀតណាមក៏ស្នើឱ្យផ្តល់អាទិភាពដល់កិច្ចសហប្រតិបត្តិការថាមពល និងពិចារណាលើលទ្ធភាពនៃការបង្កើតកិច្ចព្រមព្រៀងថាមពលក្នុងតំបន់ សំដៅធានាសន្តិសុខថាមពលប្រកបដោយចីរភាព និងការផ្លាស់ប្តូរថាមពលដោយយុត្តិធម៌៕