• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមបង្ហាញពីតួនាតីនិងទំនួលខុសត្រូវចំពោះសន្តិភាពពិភពលោក

វៀតណាមនឹងសហការយ៉ាងសកម្មជាមួយសមាជិកនៃក្រុមប្រឹក្សាសន្តិភាពក្នុងការអនុវត្តផែនការសន្តិភាព តាមនោះ បញ្ឈប់ជម្លោះនៅតំបន់ហ្គាហ្សា ជំរុញសន្តិភាពប្រកបដោយចីរភាពនៅមជ្ឈិមបូព៌ា ដោយផ្អែកលើដំណោះស្រាយរដ្ឋពីរ ស្របតាមច្បាប់អន្តរជាតិ ធម្មនុញ្ញអង្គការសហប្រជាជាតិ និងសេចក្តីសម្រេចចិត្តពាក់ព័ន្ធរបស់អង្គការសហប្រជាជាតិ។
អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម លោកស្រី Pham Thu Hang បានសង្កត់ធ្ងន់ថា វៀតណាមស្វាគមន៍ចំពោះកិច្ចខិតខំប្រឹងប្រែងទាំងអស់ ដើម្បីនាំមកនូវសន្តិភាពយូរអង្វែងសម្រាប់តំបន់ហ្គាហ្សា។ (រូបថត៖ ក្រសួងការបរទេស)

នៅក្នុងសន្និសីទសារព័ត៌មានជាប្រចាំរបស់ក្រសួងការបរទេសវៀតណាម នារសៀលថ្ងៃទី ២៩ ខែមករា នៅទីក្រុងហាណូយ អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម លោកស្រី Pham Thu Hang បានអះអាងថា ការដែលវៀតណាមក្លាយជាសមាជិកស្ថាបនិកនៃក្រុមប្រឹក្សាសន្តិភាពតំបន់ហ្គាហ្សា បានបង្ហាញពីគោលជំហរដ៏ខ្ជាប់ខ្ជួនរបស់វៀតណាមក្នុងការគាំទ្រ និងត្រៀមខ្លួនជាស្រេចដើម្បីរួមចំណែកដល់កិច្ចខិតខំប្រឹងប្រែងរួមរបស់សហគមន៍អន្តរជាតិ ឆ្ពោះទៅរកការដោះស្រាយជម្លោះជាទូទៅ។ អ្នកនាំពាក្យក្រសួងការបរទេស លោកស្រី Pham Thu Hang បានឲ្យដឹងថា៖ "វៀតណាមនឹងសហការយ៉ាងសកម្មជាមួយសមាជិកនៃក្រុមប្រឹក្សាសន្តិភាពក្នុងការអនុវត្តផែនការសន្តិភាព តាមនោះ បញ្ឈប់ជម្លោះនៅតំបន់ហ្គាហ្សា ជំរុញសន្តិភាពប្រកបដោយចីរភាពនៅមជ្ឈិមបូព៌ា ដោយផ្អែកលើដំណោះស្រាយរដ្ឋពីរ ស្របតាមច្បាប់អន្តរជាតិ ធម្មនុញ្ញអង្គការសហប្រជាជាតិ និងសេចក្តីសម្រេចចិត្តពាក់ព័ន្ធរបស់អង្គការសហប្រជាជាតិ "៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

វៀតណាមនិងសហភាពអឺរ៉ុប លើកកម្ពស់ទំនាក់ទំនងទៅជាភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ

វៀតណាមនិងសហភាពអឺរ៉ុប លើកកម្ពស់ទំនាក់ទំនងទៅជាភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ

វៀតណាមនិងសហភាពអឺរ៉ុប (EU) បានសម្រេចចិត្តលើកកម្ពស់ទំនាក់ទំនងទៅជាភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ។ ព័ត៌មាននេះត្រូវបានប្រកាសដោយប្រធានរដ្ឋវៀតណាមលោក លឿង គឿង និងប្រធានក្រុមប្រឹក្សាអឺរ៉ុប លោក អាន់តូនីញ៉ូ កូស្តា (Antonio Costa ) នៅក្នុងសន្និសីទសារព័ត៌មាន នាថ្ងៃទី ២៩ ខែមករា នៅទីក្រុងហាណូយ បន្ទាប់ពីជំនួបពិភាក្សាការងារជាន់ខ្ពស់។

Top