• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមបង្កើនកិច្ចសហប្រតិបត្តិការជាមួយអឺរ៉ុបឆ្ពោះទៅសេដ្ឋកិច្ចបៃតង

លោករដ្ឋមន្ត្រី Tran Hong Ha បានថ្លែងអំណរគុណចំពោះការជួយ ឧបត្ថម្ភរបស់ EuroCham និងសហគ្រាសសមាជិក សម្រាប់ក្រសួងធនធាននិងបរិស្ថាន ក្នុងដំណើរការកសាង សុក្រិតយន្តការ គោលនយោបាយ ជាពិសេសក្នុងការតាក់តែង ច្បាប់ការពារបរិស្ថានឆ្នាំ ២០២០ និងឯកសារណែនាំនានា។
  រដ្ឋមន្ត្រីក្រសួងធនធាននិងបរិស្ថាន លោក Tran Hong Ha ជួបធ្វើការជាមួយលោក Alain Cany ប្រធានសមាគមន៍ធុរកិច្ចអឺរ៉ុប (EuroCham)។ រូបថត៖ baotainguyenmoitruong.vn  

នាថ្ងៃទី១១ ខែតុលា ឆ្នាំ២០២២ នៅទីក្រុងហាណូយ រដ្ឋមន្ត្រីក្រសួងធនធាននិងបរិស្ថាន វៀតណាម លោក Tran Hong Ha បានជួបធ្វើការជាមួយលោក Alain Cany ប្រធាន សមាគមធុរកិច្ចអឺរ៉ុប (EuroCham); លោក Thomas Wiersing លេខាទី១ តំណាង ជាបណ្ដោះអាសន្ននៃស្ថានបេសកកម្មសហភាពអឺរ៉ុប (EU) ប្រចាំវៀតណាម។

នៅទីនេះ លោករដ្ឋមន្ត្រី Tran Hong Ha បានថ្លែងអំណរគុណចំពោះការជួយ ឧបត្ថម្ភរបស់ EuroCham និងសហគ្រាសសមាជិក សម្រាប់ក្រសួងធនធាននិងបរិស្ថាន ក្នុងដំណើរការកសាង សុក្រិតយន្តការ គោលនយោបាយ ជាពិសេសក្នុងការតាក់តែង ច្បាប់ការពារបរិស្ថានឆ្នាំ ២០២០ និងឯកសារណែនាំនានា។ លោករដ្ឋមន្ត្រីមានគោល បំណងថា លោក Alain Cany និងសមាជិកនៃ EuroCham នឹងបន្តផ្ដល់មតិយោបល់ ប្រតិកម្ម ដល់ដំណើរការសុក្រិតរបៀបរបប គោលនយោបាយស្តីពីធនធាននិងបរិស្ថាន ដោយឆ្លុះបញ្ចាំងទាន់ពេលវេលានូវការលំបាក និងឧបសគ្គក្នុងដំណើរការអនុវត្តន៍ គម្រោងនានាដែលពាក់ព័ន្ធដល់ ការកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់និងការ បំប្លែងថាមពលនៅវៀតណាម។

រីឯខ្លួនវិញ ប្រធានសមាគមធុរកិច្ចអ៊ឺរ៉ុប លោក Alain Cany បានឲ្យដឹងថា បន្ទាប់ ពីកិច្ចប្រជុំបណ្ដាភាគីចូលរួមអនុសញ្ញាក្របខ័ណ្ឌអង្គការសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ (COP26) បានបញ្ចប់ EuroCham បានកសាងកម្មវិធីគោលដៅ អភិវឌ្ឍន៍ ហើយបង្ហាញការសន្យាដ៏ខ្លាំងក្លារបស់ខ្លួន ក្នុងការរួមដំណើរជាមួយកិច្ចខិតខំ ប្រឹងប្រែងរបស់ រដ្ឋាភិបាលវៀតណាមក្នុងការរៀបចំរចនាសម្ព័ន្ធសេដ្ឋកិច្ចឡើងវិញ តាមទិសដៅបៃតង ការបំភាយឧស្ម័នកាបូនទាប ឆ្ពោះទៅរកគោលដៅ សូន្យសុទ្ធ ត្រឹមឆ្នាំ ២០៥០។ EuroCham និងសហគ្រាសសមាជិក ត្រៀមខ្លួនជាស្រេចជួយឧបត្ថម្ភ ហើយ រួមចំណែកជាមួយក្រសួងធនធាននិងបរិស្ថានក្នុងដំណើរការកសាង សុក្រិតយន្តការគោលនយោបាយ អនុវត្តន៍ការណែនាំរបស់រដ្ឋាភិបាលនិងនាយករដ្ឋមន្ត្រីស្តីពីខ្លឹមសារទាក់ទងនឹងការសន្យារបស់វៀតណាមស្តីពីការប្រែប្រួលអាកាសធាតុនិងការការពារបរិស្ថាន៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

នាយករដ្ឋមន្ត្រីលោក ហ្វាម មិញ ជិញ៖ ត្រៀមរៀបចំគ្រប់លក្ខខណ្ឌសម្រាប់ពិធីសម្ពោធគម្រោងជាតិសំខាន់ៗនៅថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ ២០២៥

នាយករដ្ឋមន្ត្រីលោក ហ្វាម មិញ ជិញ៖ ត្រៀមរៀបចំគ្រប់លក្ខខណ្ឌសម្រាប់ពិធីសម្ពោធគម្រោងជាតិសំខាន់ៗនៅថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ ២០២៥

នាព្រឹកថ្ងៃទី ១៣ កក្កដា នៅទីក្រុង Can Tho នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ បានអញ្ជើញជួបធ្វើការជាមួយថ្នាក់ដឹកនាំខេត្ត ក្រុង នៅតំបន់ដីសណ្ដទន្លេ Cuu Long ស្តីពីស្ថានភាពនិងលទ្ធផល នៃការអនុវត្តសេចក្តីសម្រេចចិត្ត របស់គណៈកម្មាធិការមជ្ឈិម ការិយាល័យនយោបាយ និងលេខាធិការដ្ឋាន ស្តីពីការកសាង ការរៀបចំ និងប្រតិបត្តិការរបស់អាជ្ញាធរមូលដ្ឋានពីរកម្រិត; វឌ្ឍនភាពនៃគម្រោងផ្លូវល្បឿនលឿន គម្រោងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ក្នុងតំបន់និងលទ្ធផលនៃការអនុវត្តគម្រោងអភិវឌ្ឍន៍ប្រកបដោយចីរភាពលើផ្ទៃដី ១ លានហិកតា ស្រូវឯកទេសដែលមានគុណភាពខ្ពស់ បញ្ចេញឧស្ម័នទាបភ្ជាប់នឹងកំណើនបៃតង និងនិរន្តរភាពនៅតំបន់ដីសណ្តទន្លេ Cuu Long។

Top