• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមនឹងរួមចំណែកយ៉ាងសកម្មដល់អង្គការនិងវេទិកាពហុភាគី

វៀតណាមបានហើយនឹងបន្តរួមចំណែកយ៉ាងសកម្ម និងប្រកបដោយការទទួលខុសត្រូវចំពោះអង្គការ វេទិកាពហុភាគី ជាពិសេសសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ - អាស៊ាន អង្គការសហប្រជាជាតិ វេទិកាសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក - APEC យន្តការអនុតំបន់ និងយន្តការផ្សេងៗទៀត។
អ្នកនាំពាក្យក្រសួងការបរទេស លោកស្រី Pham Thu Hang។ (រូបថត៖ An Dang/TTXVN)

នារសៀលថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៥ ក្នុងសន្និសីទសារព័ត៌មានជាប្រចាំសប្ដាហ៍របស់ក្រសួងការបរទេសនៅទីក្រុងហាណូយ ដោយឆ្លើយសំណួររបស់អ្នកសារព័ត៌មានទាក់ទងនឹងសំណើររបស់រដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi ដែលថា វៀតណាមគួរតែចូលរួម អង្គការសហប្រតិបត្តិការសៀងហៃក្នុងពេលឆាប់ៗនេះ អ្នកនាំពាក្យក្រសួងការបរទេស លោកស្រី Pham Thu Hang បានលើកច្បាស់ថា៖

“វៀតណាមជានិច្ចកាលគោរពយន្តការអន្តរជាតិ ដែលមានគោលដៅនិងគោលការណ៍ដែលបានចែងស្របតាមធម្មនុញ្ញអង្គការសហប្រជាជាតិ និងច្បាប់អន្តរជាតិ សំដៅរួមចំណែកដល់សន្តិភាព ស្ថិរភាព ការអភិវឌ្ឍក្នុងតំបន់ និងពិភពលោក។ វៀតណាមបានហើយនឹងបន្តរួមចំណែកយ៉ាងសកម្ម និងប្រកបដោយការទទួលខុសត្រូវចំពោះអង្គការ វេទិកាពហុភាគី ជាពិសេសសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ - អាស៊ាន អង្គការសហប្រជាជាតិ វេទិកាសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក - APEC យន្តការអនុតំបន់ និងយន្តការផ្សេងៗទៀត។ ទន្ទឹមនឹងនោះ ការចូលរួមរបស់វៀតណាមក្នុងយន្តការសហប្រតិបត្តិការពហុភាគីតែងតែត្រូវបានស្រាវជ្រាវ និងពិចារណាលើមូលដ្ឋាននៃការអនុលោមតាមគោលមាគ៌ាកិច្ចការបរទេស របស់វៀតណាមក៏ដូចជាលក្ខខណ្ឌនិងសមត្ថភាពរបស់ប្រទេសជាតិផងដែរ”៕

តាម VOV5​​ - វិទ្យុសំឡេងវៀតណាម​

វ៉ាក់សាំងមហារីករបស់រុស្ស៊ីបង្ហាញលទ្ធផលវិជ្ជមានដំបូង

វ៉ាក់សាំងមហារីករបស់រុស្ស៊ីបង្ហាញលទ្ធផលវិជ្ជមានដំបូង

វ៉ាក់សាំងប្រឆាំងដុំសាច់យោងតាមបច្ចេកទេស mRNA របស់រុស្ស៊ីបានបង្ហាញលទ្ធផលដំបូងគួរឲ្យកត់សម្គាល់ ចំពោះអ្នកជំងឺមហារីកដំបូងដែលទទួលបានការប្រើប្រាស់។

Top