• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមនឹងទទួលបច្ចេកវិទ្យាផលិតវ៉ាក់សាំង mRNA តាមគំនិតផ្តួចផ្តើមរបស់ WHO

ក្នុងនាមជាប្រទេសកំពុងអភិវឌ្ឍន៍មួយ ប៉ុន្តែវៀតណាមមានបទពិសោធន៍ជាច្រើនក្នុងការអភិវឌ្ឍវ៉ាក់សាំងក្នុងរយៈពេលច្រើនទសវត្សរ៍កន្លងទៅ ហើយប្រព័ន្ធគ្រប់គ្រងគុណភាពវ៉ាក់សាំងជាតិរបស់វៀតណាមត្រូវបាន WHO ទទួលស្គាល់។

  រដ្ឋមន្ត្រីក្រសួងសុខាភិបាលវៀតណាម លោក Nguyen Thanh Long (រូបថត៖ ក្រសួងសុខាភិបាលវៀតណាម)  

នាថ្ងៃទី ២៣ ខែកុម្ភៈ អង្គការសុខភាពពិភពលោក (WHO) បានបើកសន្និសីទសារព័ត៌មាន ដោយបានប្រកាសប្រទេសចំនួន ៥ ថែមទៀតគឺ បង់ក្លាដែស ឥណ្ឌូនេស៊ី ប៉ាគីស្ថាន ស៊ែប៊ី និងវៀតណាម ដែលត្រូវបានជ្រើសរើសទទួលបានការផ្ទេរប្រគល់បច្ចេកវិទ្យាផលិតវ៉ាក់សាំង mRNA ក្រោមគំនិតផ្តួចផ្តើមរបស់ មជ្ឈមណ្ឌលផ្ទេរប្រគល់បច្ចេកវិទ្យា mRNA ដែលត្រូវបាន WHO បង្កើតឡើងនៅអាហ្វ្រិកខាងត្បូង។ ទន្ទឹមនឹងនេះ WHO នឹងជួយបណ្ដុះបណ្ដាលដល់វៀតណាម ដើម្បីធ្វើការផលិតវ៉ាក់សាំងយ៉ាងឆាប់រហ័សផងដែរ។

អញ្ជើញថ្លែងមតិនៅក្នុង សន្និសីទសារព័ត៌មានតាមអនឡាញនោះ រដ្ឋមន្ត្រីក្រសួងសុខាភិបាលវៀតណាម លោក Nguyen Thanh Long បានសង្កត់ធ្ងន់ថា ក្នុងនាមជាប្រទេសកំពុងអភិវឌ្ឍន៍មួយ ប៉ុន្តែវៀតណាមមានបទពិសោធន៍ជាច្រើនក្នុងការអភិវឌ្ឍវ៉ាក់សាំងក្នុងរយៈពេលច្រើនទសវត្សរ៍កន្លងទៅ ហើយប្រព័ន្ធគ្រប់គ្រងគុណភាពវ៉ាក់សាំងជាតិរបស់វៀតណាមត្រូវបាន WHO ទទួលស្គាល់។ នៅពេលចូលរួមគំនិតផ្តួចផ្តើមនេះ វៀតណាមអាចផលិតវ៉ាក់សាំង mRNA ក្នុងទ្រង់ទ្រាយធំមិនត្រឹមតែបម្រើតម្រូវការក្នុងប្រទេសប៉ុណ្ណោះទេ ថែមទាំងផ្គត់ផ្គងដល់បណ្ដាប្រទេសក្នុងតំបន់ និងនៅលើពិភពលោកទៀតផង ក៏ដូចជាការរួមចំណែកជំនះពុះពារលើវិសមភាពក្នុងការទទួលបានវ៉ាក់សាំងផងដែរ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

ធ្វើ​ឲ្យ​ស៊ីជម្រៅ​ថែម​ទៀត​ទំនាក់​ទំនង​ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងវៀតណាម និងម៉ាឡេស៊ី ​

ធ្វើ​ឲ្យ​ស៊ីជម្រៅ​ថែម​ទៀត​ទំនាក់​ទំនង​ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងវៀតណាម និងម៉ាឡេស៊ី ​

នាថ្ងៃទី ៦ កក្កដា ក្នុងឱកាសចូលរួមកិច្ចប្រជុំកំពូល BRICS បើកទូលាយ នៅទីក្រុង Rio de Janeiro ប្រទេសប្រេស៊ីល នាយករដ្ឋមន្ត្រីវៀតណាមលោក ហ្វាម មិញជីញ បានជួបសន្ទនាជាមួយនាយករដ្ឋមន្ត្រីម៉ាឡេស៊ីលោក Anwar Ibrahim។

Top