• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមនិងអេហ្ស៊ីបខិតខំប្រឹងប្រែងនាំទំហំពាណិជ្ជកម្មទ្វេភាគីឡើង ១ ពាន់លានដុល្លារអាមេរិក

ប្រធានស្ថាប័នពាណិជ្ជកម្មវៀតណាមប្រចាំនៅអេហ្ស៊ីបលោក Nguyen Duy Hung
 

ក្នុងបរិបទនៃការរីករាលដាលនៃជំងឺរាតត្បាតកូវីដ១៩ នោះ ទំនិញនាំចេញរបស់វៀតណាមចូលក្នុងអេហ្ស៊ីបត្រូវរងផលប៉ះពាល់ ប៉ុន្តែនៅតែរក្សាបានស្ថិរភាព បើប្រៀបធៀបនឹងឆ្នាំមុនៗ ហើយទំនិញមួយចំនួនមានយថាទស្សន៍មានកំណើនដែរ។ ប្រធានស្ថាប័នពាណិជ្ជកម្មវៀតណាមប្រចាំនៅអេហ្ស៊ីបលោក Nguyen Duy Hung បានឲ្យដឹងថា បើទោះបីជំងឺរាតត្បាតកូវីដ ១៩ បានជះឥទ្ធិពលដល់សកម្មភាពដោះដូរពាណិជ្ជកម្មរវាងវៀតណាមនិងអេហ្ស៊ីបក៏ដោយ ប៉ុន្តែបានបើកឱកាសថ្មីជាច្រើនសម្រាប់សហគ្រាសវៀតណាម ដើម្បីពង្រីកនិងបង្កើនទំហំពាណិជ្ជកម្ម និងចំណែកទីផ្សារសម្រាប់ទំនិញសក្តានុពលជាច្រើនដូចជា តែកាហ្វេ អង្ករ ព្រមទាំងជលផល និងតម្បាញកាត់ដេរ។ លោក  Nguyen Duy Hung បានអះអាងថា៖

“វៀតណាមនិងអេហ្ស៊ីបអាចដាក់ចេញគោលដៅទទួលទំហំពាណិជ្ជកម្មទ្វេភាគីចំនួន ១ ពាន់លានដុល្លារអាមេរិកប្រកបដោយចីរភាព ក្នុងរយៈពេលពី ៣ ទៅ ៥ ឆ្នាំខាងមុខ ប្រសិនបើមានការត្រៀមរៀបចំយ៉ាងល្អ។ ក្រសួង ស្ថាប័នរបស់ភាគីទាំងពីរគប្បីខិតខំប្រឹងប្រែងជំរុញការចុះហត្ថលេខាលើឯកសារនានា សំដៅអនុវត្តន៍មាត្រាមួយចំនួន ក្នុងកិច្ចកិច្ចព្រមព្រៀងសហប្រតិបត្តិការដែលបានចុះហត្ថលេខាក៏ដូចជាការបើកចំហរទ្វារទីផ្សារនាំចូលសម្រាប់កសិផលរបស់គ្នាទៅវិញទៅមក។ ក្នុងរយៈពេលវែងខ្ញុំគិតថា យើងត្រូវពិចារណាលើការបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងវៀតណាម និងអេហ្ស៊ីប ឬជាមួយប្លុកអារ៉ាប់ផងដែរ”៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

ចាប់ផ្តើមបើកការដ្ឋានសាងសង់និងសម្ពោធគម្រោងធំៗចំនួន ២៣៤ ដែលមានតម្លៃសរុប ១៣៦ ពាន់លានដុល្លារអាមេរិក

ចាប់ផ្តើមបើកការដ្ឋានសាងសង់និងសម្ពោធគម្រោងធំៗចំនួន ២៣៤ ដែលមានតម្លៃសរុប ១៣៦ ពាន់លានដុល្លារអាមេរិក

នាព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៥ គម្រោងនិងសំណង់ចំនួន ២៣៤ នៅទូទាំងខេត្ត និងក្រុងចំនួន ៣៤ ត្រូវបានបើកករដ្ឋានសាងសង់ បើក សម្ពោធ និងបើកឲ្យដំណើរការចរាចរណ៍បច្ចេក ទេស ក្នុងពេលដំណាលគ្នា ដើម្បីអបអរសាទរមហា សន្និបាតលើកទី ១៤ នៃបក្សកុម្មុយនិស្តវៀត ណាម។ ដើមទុនវិនិយោគសរុបសម្រាប់គម្រោងទាំងនេះ មានចំនួនជាង ១៣៦ ពាន់លានដុល្លារអាមេរិក។

Top