នៅក្នុងពិធីទទួលជួបជាមួយឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំនៅវៀតណាម លោក Craig Chittick នាថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៧ នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម លោក Nguyen Xuan Phuc បានអះអាងថា នឹងធ្វើអស់ ពីកម្លាំងកាយចិត្ត ដើម្បីជម្រុញទំនាក់ទំនងទ្វេភាគីវៀតណាម-អូស្ត្រាលីលើកកំពស់ថ្មី។

នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម លោក Nguyen Xuan Phuc អញ្ជើញទទួលជួបជាមួយ ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំនៅវៀតណាម លោក Craig Chittick
ទទួលបានដំណឹងថា នាយករដ្ឋមន្ត្រីអូស្ត្រាលី លោក Malcolm Turnbull នឹងអញ្ជើញមកវៀតណាម ចូលរួមសប្តាហ៍ជាន់ខ្ពស់ APEC ២០១៧ នៅទីក្រុង Da Nang នោះ នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc រំពឹងទុកថា នឹងមានជំនួបសន្ទនា ជាមួយនាយករដ្ឋមន្ត្រី អូស្ត្រាលីនៅទីនេះ ព្រមទាំងសង្ឃឹមថា តាមរយៈជំនួបជាមួយនាយករដ្ឋមន្ត្រី អូស្ត្រាលី ភាគីទាំងពីរនឹងឯកភាពនូវខ្លឹមសារសហប្រតិបត្តិការមួយចំនួន រួមចំណែក លើកកំពស់ទំនាក់ទំនងវៀតណាម-អូស្ត្រាលីផងដែរ។ ឈរលើស្មារតីនោះ នាយក រដ្ឋមន្ត្រីលោក Nguyen Xuan Phuc បានចាត់ទុកថា ភាគីទាំងពីរគប្បីបង្កើនថែម ទៀតកិច្ចសហប្រតិបត្តិការ លើវិស័យសេដ្ឋកិច្ចនិងពាណិជ្ជកម្ម ខណៈដែល ទំហំ ពាណិជ្ជកម្មបច្ចុប្បន្នស្ថិតក្នុងកម្រិត៥ ពាន់លានដុល្លារ ដែលមិនសក្តិសមនឹងសក្កានុភាពរបស់ប្រទេសទាំងពីរ។ រីឯខ្លួនវិញ ឯកអគ្គរដ្ឋទូតអូស្ត្រាលី លោក Craig Chittick បានឲ្យដឹងថា អូស្រ្តាលីត្រៀមខ្លួនជាស្រេចជម្រុញកិច្ចសហប្រតិបត្តិការ ពហុភាគីជាមួយវៀតណាមលើវិស័យសេដ្ឋកិច្ច។ យោងតាមឯកអគ្គរដ្ឋទូតរូបនេះថា សហ គ្រាសចំនួន១៥ ដែលទទួលបានជោគជ័យបំផុតរបស់អូស្ត្រាលីនឹងមកចូលរួមសន្និសីទ កំពូលនៃអគ្គនាយកសហគ្រាស APEC (APEC CEO Summit) នៅទីក្រុង Da Nang នាពេលខាងមុខ៕
តាម VOV5 - វិទ្យុសម្លេងវៀតណាម