ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចជាផ្លូវការនៅអូស្ត្រាលី នារសៀលថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១៧ (តាមម៉ោងតំបន់) ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan និងគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាវៀតណាមបានអញ្ជើញទទួលជួបជាមួយលោកស្រី Kete Doust ប្រធានព្រឹទ្ធសភានិងលោកស្រី Lisa Baker អនុប្រធានព្រឹទ្ធសភារដ្ឋខាងលិចប្រទេស អូស្ត្រាលី។
ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan អញ្ជើញទទួលជួបជាមួយលោកស្រី Kete Doust
ប្រធានព្រឹទ្ធសភានិងលោកស្រី Lisa Baker អនុប្រធានព្រឹទ្ធសភារដ្ឋខាងលិចប្រទេសអូស្ត្រាលី
នៅក្នុងជំនួបនេះ លោកស្រី Nguyen Thi Kim Ngan បានដាក់ចេញសំណើរឲ្យភាគីទាំងពីរបន្តការផ្លាស់ប្តូរគណៈប្រតិភូក្នុងនោះមានទាំង តំបន់នានា សំដៅជម្រុញកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ។
ធ្វើការឆ្លើយតបវិញ ប្រធាននិងអនុប្រធានព្រឹទ្ធសភារដ្ឋខាងលិច អូស្ត្រាលីបានសម្តែងក្តីសោមនស្សន៍ រីករាយ ចំពោះការអភិវឌ្ឍន៍យ៉ាងល្អប្រសើររវាងវៀតណាមជាមួយរដ្ឋខាងលិចអូស្ត្រាលី រួមចំណែកកសាងទំនាក់ទំនងរវាងវៀតណាមជាមួយអូស្ត្រាលីផងដែរ។
ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan អញ្ជើញទទួលជួបជាមួយលោកស្រី Kerry Sanderson
អភិបាលរដ្ឋខាងលិចប្រទេស អូស្ត្រាលី
មុននោះ នាព្រឹកថ្ងៃទី១ធ្នូ ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan បានអញ្ជើញទទួលជួបជាមួយលោកស្រី Kerry Sanderson អភិបាលរដ្ឋខាងលិច ប្រទេសអូស្ត្រាលី។ នៅក្នុងជំនួបនេះ លោកស្រី Sanderson បានអះអាងថា រដ្ឋខាងលិចអូស្ត្រាលីយកចិត្តទុកដាក់យ៉ាងខ្លាំងលើទំនាក់ទំនងកិច្ចសហប្រតិបត្តិការ ជាមួយវៀតណាម។ ក្នុងឱកាសនេះ ភាគីទាំងពីរបានផ្លាស់ប្តូរលើបណ្តាវិស័យ ដែលភាគីទាំងពីរត្រូវការជម្រុញកិច្ចសហប្រតិបត្តិការនាថែមទៀតនាពេលខាងមុខ។
ក៏នាព្រឹកថ្ងៃទី១ធ្នូ នៅទីក្រុង Perth ប្រធានរដ្ឋសភាលោកស្រី Nguyen Thi Kim Ngan បានអញ្ជើញទទួលជួបជាមួយប្រធានតុលាកាកំពូលរដ្ឋខាងលិចប្រ ទេសអូស្ត្រាលី លោក Wayne Martin ផងដែរ៕
តាម VOV5 - វិទ្យុសម្លេងវៀតណាម