• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមនិងអាហ្រ្វិកខាងត្បូងជម្រុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មនិងវិនិយោគ


លោកស្រី Kgomotso Ruth Magau ឯកអគ្គរដ្ឋទូតអាហ្វ្រិកប្រចាំនៅវៀតណាម

អាហ្វ្រិកខាងត្បូងកំពុងខំ​ប្រឹងប្រែង ជម្រុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ​ជាមួយ​ប្រទេស​នានា ក្នុងនោះ វៀតណាមជា​ដៃគូមួយ​ក្នុងចំណោម​ដៃគូពោរពេញ​ទៅដោយ​សក្តានុភាព។ នេះជាការ​អះអាង​របស់​លោកស្រី Kgomotso Ruth Magau ឯកអគ្គរដ្ឋទូតអាហ្វ្រិកប្រចាំ​នៅវៀត​ណាម នៅក្នុង​សិក្ខាសាលាជួប​ប្រាស្រ័យ​អង្គភាព​អាជីវកម្ម​វៀតណាម-អាហ្វ្រិក ដែលប្រ​ព្រឹត្តទៅនៅទីក្រុងហូជីមិញ នាថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៦។ តាមលោកស្រី Kgomotso Ruth Magau ថា​បច្ចុប្បន្ន អាហ្វ្រិក​ខាងត្បូង​មានគោល​នយោបាយ​អាទិភាព​ជាច្រើន​​ លើវិស័យវិនិយោគ​ពាណិជ្ជកម្ម សម្រាប់វិនិយោគិនបរទេស តាមនោះ​អង្គភាព​អាជីវកម្ម​វៀត​ណាម នឹងមានឱកាសកាន់តែច្រើនក្នុងការទាក់ទងផ្ទាល់ ជាមួយនឹង​ទីផ្សារ​របស់​អាហ្វ្រិក​ខាងត្បូង​ប្រកប​ដោយ​ប្រសិទ្ធិភាព​ផងដែរ៕
 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

វៀតណាមជំរុញការទូតទ្វេភាគីនៅ AMM-៥៨

វៀតណាមជំរុញការទូតទ្វេភាគីនៅ AMM-៥៨

ក្នុងឱកាសចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥៨ នៅទីក្រុងគូឡាឡាំពួ (ម៉ាឡេស៊ី) ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស លោក ប៊ុយ ថាញ់ សឺន អញ្ជើញជួបពិភាក្សាជាមួយរដ្ឋមន្ត្រីការបរទេសជប៉ុន ចិន និងស្វីស។

Top