
ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅអាមេរិកលោក Pham Quang Vinh (http://dantri.com.vn/)
នាចុងសប្ដាហ៍មុន នៅសាកលវិទ្យាល័យ Harvard របស់អាមេរិកបានប្រព្រឹត្តិទៅសិក្ខាសាលាដោយប្រធានបទ “គោលនយោបាយរបស់រដ្ឋាភិបាល Trump៖ ផលប៉ះពាល់ទៅលើសន្ដិសុខនិងការអភិវឌ្ឍន៍នៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក” ។ ថ្ងែងមតិនៅទីនេះ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅអាមេរិកលោក Pham Quang Vinh មានក្ដីសង្ឃឹមថា សន្ទុះអភិវឌ្ឍន៍ដ៏ល្អប្រសើរនៃទំនាក់ទំនងវៀតណាមនិងអាមេរិកនឹងបន្តរក្សានិងជំរុញថែមទៀត។ អំពីបញ្ហាពាណិជ្ជកម្មសេរី បណ្ដាវាគ្មិនសុទ្ធតែបានកាត់បន្ថយផលប៉ះពាល់នៃការដែលអាមេរិកដកខ្លួនចេញពី TPP ចំពោះខឿនសេដ្ឋកិច្ចរបស់វៀតណាម ព្រមទាំងសង្កត់ធ្ងន់ថា វៀតណាមជានិច្ចកាលត្រៀមខ្លួនជាស្រេចដើម្បីចរចាជាមួយអាមេរិកស្ដីអំពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី។
នៅក្នុងវេទិកានេះ បណ្ដាវាគ្មិនបានបង្ហាញបទអន្តរគមន៍ដោយប្រធានបទ៖ សម្ព័ន្ធភាពរបស់អាមេរិកក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកនៅក្នុងសម័យថ្មី គោលនយោបាយរបស់រដ្ឋាភិបាល Trump សម្រាប់បញ្ហាសមុទ្រខាងកើត ដៃគូនិងសន្តិសុខនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក បណ្ដាវិធីសាស្ត្រជំនួស កិច្ចព្រមព្រៀង ដៃគូឆ្លងមហាសមុទ្ររប៉ាស៊ីហ្វិក (TPP)៕
តាម VOV5-វិទ្យុសម្លេងវៀតណាម