នៅក្នុងជំនួបជាមួយឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំ នៅវៀតណាម លោក Marc E.Knapper នារសៀលថ្ងៃទី ២៣ ខែតុលា នៅទីស្នាក់ការរដ្ឋាភិបាល ឧបនាយករដ្ឋមន្ត្រី ប៊ូយ ថាញ់ សឺន បានបញ្ជាក់ថា វៀតណាមចង់សហការយ៉ាងជិតស្និទ្ធជាមួយសហរដ្ឋអាមេរិកបន្ថែមទៀត លើវិស័យដែលមានផលប្រយោជន៍ទៅវិញទៅមក នៅក្នុងក្របខ័ណ្ឌនៃភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ជាពិសេសវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ការបណ្តុះបណ្តាលធនធានមនុស្សដែលមានគុណភាពខ្ពស់ ថាមពល ឧបករណ៍ សេមីកុងដុកទ័រ…ព្រមទាំងបន្តរក្សាកិច្ចសហប្រតិបត្តិការល្អក្នុងវិស័យ ជំនះ ផលវិបាកនៃសង្គ្រាម និងកសាងទំនុកចិត្ត។ លោកឧបនាយករដ្ឋមន្ត្រីក៏បានស្នើឱ្យសហរដ្ឋអាមេរិកបន្តពិចារណាលើកត្តាជាក់លាក់នៃសេដ្ឋកិច្ចវៀត ណាមក្នុងដំណើរការចរចាកិច្ចព្រមព្រៀងពន្ធបដិការវាងប្រទេសទាំងពីរ។ ក្នុងពេលជាមួយគ្នានេះ លោកបានបញ្ជាក់ថា វៀតណាមនឹងបន្តបង្កើនការទិញទំនិញរបស់សហរដ្ឋអាមេរិក ជាពិសេសផលិតផលបច្ចេកវិទ្យាខ្ពស់ ដូចជាយន្តហោះ ផលិតផលអេឡិចត្រូនិកជាដើម។ ពង្រីកទីផ្សារសម្រាប់ទំនិញរបស់សហរដ្ឋអាមេរិក និងបង្កើតលក្ខខណ្ឌសម្រាប់អាជីវកម្មអាមេរិកឱ្យដំណើរការប្រកបដោយប្រសិទ្ធភាពនៅក្នុងប្រទេសវៀតណាម។
ចំណែកខ្លនវិញ ឯកអគ្គរដ្ឋទូតលោក Marc E.Knapper បានថ្លែងអំណរគុណដល់វៀតណាមចំពោះវិធីសាស្រ្តវិជ្ជមាន យល់អំពីកង្វល់របស់ភាគីអាមេរិក ដោយជំរុញការចរចាយ៉ាងសកម្មតាំងពីដំណាក់កាលដំបូង។ លោកបានបញ្ជាក់ថា ភាគីអាមេរិកសង្ឃឹមថា ភាគីទាំងពីរនឹងបញ្ចប់ការចរចាដើម្បីអនុវត្តកិច្ចព្រមព្រៀងពន្ធបដិកាក្នុងពេលឆាប់ៗនេះ។
លោកឯកអគ្គរដ្ឋទូត Marc E.Knapper ក៏បានបញ្ជាក់ថា ស្ថានទូតអាមេរិកនឹងសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយក្រសួង និងស្ថាប័នវៀត ណាម ដើម្បីចាត់វិធានការ ពង្រីកកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ តាមនោះ អភិវឌ្ឍន៍យ៉ាងខ្លាំងក្លា ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយវៀត ណាម-សហរដ្ឋអាមេរិក៕







