នៅក្នុងកិច្ចពិភាក្សាដែលប្រព្រឹត្តទៅនៅទីក្រុង Sofia នាថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៥ អគ្គលេខាបក្សលោក តូ ឡឹម និងប្រធានាធិបតីប៊ុលហ្គារី លោក Rumen Radev បានឯភាពគ្នាប្រកាសឲ្យលើកកម្ពស់ទំនាក់ទំនងវៀតណាម-ប៊ុលហ្គារីទៅជាភាពជាដៃគូយុទ្ធសាស្ត្រ។
អគ្គលេខាបក្ស លោក តូ ឡឹមនិងប្រធានាធិបតីប៊ុលហ្គារីលោក Rumen Radev បានឯកភាពគ្នា ប្រកាសពីការលើកកម្ពស់ទំនាក់ទំនងវៀតណាម-ប៊ុលហ្គារីទៅជាភាពជាដៃគូយុទ្ធសាស្ត្រ (រូបថត៖ VOV)
ជាមួយនឹងការសម្រេចចិត្តនេះ ប៊ុលហ្គារីបានក្លាយជាប្រទេសដំបូងគេនៅក្នុងតំបន់បាល់កង់ ដែលមានភាពជាដៃគូយុទ្ធសាស្ត្រជាមួយវៀតណាម។
នៅក្នុងកិច្ចពិភាក្សានេះ ថ្នាក់ដឹកនាំទាំងពីរបានយល់ព្រមនាំកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគក្លាយជាសសរស្តម្ភក្នុងទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រ។ ជាពិសេស គាំទ្រនិងបង្កលក្ខណៈងាយស្រួលសម្រាប់អាជីវកម្មនៃប្រទេសទាំងពីរក្នុងការធ្វើអាជីវកម្ម និងវិនិយោគនៅក្នុងប្រទេសនីមួយៗ។ ទាក់ទងនឹងកិច្ចសហប្រតិបត្តិការការពារជាតិ និងសន្តិសុខ ភាគីទាំងពីរបានឯកភាពគ្នាលើកកម្ពស់កិច្ច សហប្រតិបត្តិការក្នុងការបណ្តុះបណ្តាល កិច្ចសហប្រតិបត្តិការក្នុងវិស័យរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ សន្តិសុខតាមអ៊ីនធឺណិត ពេទ្យយោធាជាដើម។
ទាក់ទងនឹងស្ថានភាពអន្តរជាតិ និងតំបន់ ថ្នាក់ដឹកនាំទាំងពីរបានចែក រំលែកជំហរ និងចក្ខុវិស័យលើការដោះស្រាយក៏ដូចជាឆ្លើយតបទៅនឹងរាល់បញ្ហាប្រឈមបច្ចុប្បន្ន។ ភាគីទាំងពីរគាំទ្រជំហររបស់អាស៊ានលើការធានាសន្តិសុខ សុវត្ថិភាព សេរីភាពនាវាចរណ៍ និងអាកាសចរណ៍នៅសមុទ្រខាងកើត និងដោះស្រាយជម្លោះដោយសន្តិវិធីស្របតាមច្បាប់អន្តរជាតិ ជាពិសេសអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ (UNCLOS) ឆ្នាំ ១៩៨២។
ក្នុងឱកាសនេះ ប្រទេសទាំងពីរបានចេញសេចក្តីថ្លែងការណ៍រួមស្តីពីការបង្កើតភាពជាដៃគូយុទ្ធសាស្ត្ររវាងវៀតណាមនិងប៊ុលហ្គារី៕
តាម VOV5 - វិទ្យុសំឡេងវៀតណាម