• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមនិងសហរដ្ឋអាមេរិកចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការ ថាមពលជាច្រើនដែលមានតម្លៃជាង ៤ ពាន់លានដុល្លារអាមេរិក

សហរដ្ឋអាមេរិកបានក្លាយជាដៃគូពាណិជ្ជកម្មធំទីពីរ និងជាទីផ្សារនាំចេញដ៏ សំខាន់បំផុតរបស់វៀតណាម ហើយជាបណ្ដើរៗកំពុងក្លាយជាប្រភពផ្គត់ផ្គង់នៃគ្រឿង ម៉ាស៊ីន ឧបករណ៍ វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងថាមពលសម្រាប់វៀតណាម។
វៀតណាមនិងសហរដ្ឋអាមេរិកចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការ ថាមពលជាច្រើនដែលមានតម្លៃជាង ៤ ពាន់លានដុល្លារអាមេរិក។ (រូបថត៖ VNA)
ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចការងារនៅសហរដ្ឋអាមេរិក ដើម្បីធ្វើការជាមួយទីភ្នាក់ងារតំណាងពាណិជ្ជកម្មសហរដ្ឋអាមេរិក (USTR) ក្រសួងថាមពល (DOE) និងទីភ្នាក់ងារពាក់ព័ន្ធ នារសៀលថ្ងៃទី ១៣ ខែមីនា នៅទីក្រុង វ៉ាស៊ីនតោន បេសកជនពិសេសរបស់នាយករដ្ឋមន្ត្រីវៀតណាម រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និង ពាណិជ្ជកម្ម លោក Nguyen Hong Dien បានអញ្ជើញចូលរួមពិធីចុះហត្ថលេខា និង ប្រកាសកិច្ចព្រមព្រៀងសហប្រតិបត្តិការ និងកិច្ចសន្យារវាងសហគ្រាសវៀតណាម និងអាមេរិក។
ថ្លែងមតិនៅពិធី លោករដ្ឋមន្ត្រី Nguyen Hong Dien បានអះអាងថា សសរស្តម្ភ សេដ្ឋកិច្ច - ពាណិជ្ជកម្ម - វិនិយោគដើរតួនាទីជាកម្លាំងចលករដ៏សំខាន់ដើម្បីជំរុញ ទំនាក់ទំនងទ្វេភាគីជារួម។
សហរដ្ឋអាមេរិកបានក្លាយជាដៃគូពាណិជ្ជកម្មធំទីពីរ និងជាទីផ្សារនាំចេញដ៏ សំខាន់បំផុតរបស់វៀតណាម ហើយជាបណ្ដើរៗកំពុងក្លាយជាប្រភពផ្គត់ផ្គង់នៃគ្រឿង ម៉ាស៊ីន ឧបករណ៍ វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងថាមពលសម្រាប់វៀតណាម។ ទាក់ទងនឹងការវិនិយោគ សហរដ្ឋអាមេរិកបន្តជាដៃគូវិនិយោគឈានមុខគេមួយ របស់វៀតណាម ដោយក្រុមហ៊ុនធំៗភាគច្រើនរបស់អាមេរិកមានវត្តមាន និងវិនិយោគ ប្រកបដោយប្រសិទ្ធភាពនៅវៀតណាម ខណៈដែលសហគ្រាសវៀតណាមកាន់តែ ច្រើនបានចូលរួមវិនិយោគនៅទីផ្សារអាមេរិកផងដែរ។ គិតត្រឹមពេលនេះ សហគ្រាស វៀតណាមជាង ១០០ បានចុះឈ្មោះចូលរួមព្រឹត្តិការណ៍ Select USA ២០២៥ ដើម្បី ស្វែងយល់អំពីការវិនិយោគ និងឱកាសអាជីវកម្មនៅសហរដ្ឋអាមេរិក។
ក្រោមសក្ខីភាពរបស់លោករដ្ឋមន្ត្រី Nguyen Hong Dien កិច្ចព្រមព្រៀងសហ ប្រតិបត្តិការជាច្រើនដែលមានតម្លៃសរុប ៤,១៥ ពាន់លានដុល្លារអាមេរិកត្រូវបាន ចុះហត្ថលេខា៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាមo

នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញអញ្ជើញទទួលជួបប្រធាន JBIC លោក Maeda Tadashi

នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញអញ្ជើញទទួលជួបប្រធាន JBIC លោក Maeda Tadashi

នាព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៥ នៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រីវៀតណាម លោក ហ្វាម មិញ ជិញ បានអញ្ជើញទទួលជួបលោក Maeda Tadashi ប្រធានក្រុមប្រឹក្សាភិបាលនិងសហការីនៃធនាគារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JBIC) ដែលកំពុងបំពេញទស្សនកិច្ចនិងធ្វើការនៅវៀតណាម។

Top