នារសៀលថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៥ នៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រីវៀតណាម លោក ហ្វាម មិញ ជិញ បានអញ្ជើញទទួលជួបលោកស្រី Audrey Azoulay អគ្គនាយិកានៃអង្គការអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌របស់អង្គការសហប្រជាជាតិ (យូណេស្កូរ) ក្នុងឱកាសនៃដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាមលើកទី ២ ក្នុងអាណត្តិ របស់លោកស្រី។
នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញអញ្ជើញទទួលជួបអគ្គនាយិកា UNESCO លោកស្រី Audrey Azoulay (រូបថត៖ Duong Giang/TTXVN)
នៅទីនេះ លោកនាយករដ្ឋមន្ត្រីសង្ឃឹមថា
យូណេស្កូនឹងបន្តរួមដំណើរជាមួយវៀតណាមក្នុងវិស័យវប្បធម៌
និងលើកតម្កើងតម្លៃស្នូលរបស់ប្រជាជន វៀតណាមទៅកាន់ពិភពលោក
រួមចំណែកផ្សព្វផ្សាយវប្បធម៌ដ៏សម្បូរបែប លើកតម្កើងវប្បធម៌វៀតណាម
កសាងចក្ខុវិស័យនិងសកម្មភាពកសាងនិងអភិវឌ្ឍន៍វប្បធម៌ ព្រមទាំងឧបត្ថម្ភដល់ការបណ្តុះបណ្តាលធនធានមនុស្សក្នុងវិស័យនេះ។
លោកនាយករដ្ឋមន្ត្រីបានស្នើឱ្យអគ្គនាយកអង្គការយូណេស្កូបន្តយកចិត្តទុកដាក់និងគាំទ្រការចុះបញ្ជីបេតិកភណ្ឌនិងរមណីដ្ឋាន
Yen Tu - Vinh Nghiem - Con Son - Kiep Bac ជាតំបន់បេតិកភណ្ឌវប្បធម៌ពិភពលោក
ក្នុងកិច្ចប្រជុំគណៈកម្មាធិការបេតិកភណ្ឌពិភពលោកក្នុងខែកក្កដាខាងមុខ។
ទន្ទឹមជាមួយគ្នានោះ ស្នើរឲ្យអង្គការយូណេស្កូ បន្តគាំទ្រការអភិរក្ស
និងលើកកម្ពស់តម្លៃនៃបេតិកភណ្ឌបរមរាជវាំងថាំងឡុង; ចុះឈ្មោះសិល្បៈគំនូរប្រជាប្រិយ
Dong Ho គាំទ្រទីក្រុងហាណូយចូលរួមបណ្តាញទីក្រុងសិក្សាសកល
និងទីក្រុងហូជីមិញចូលរួមបណ្តាញទីក្រុងច្នៃប្រឌិតសកល។
រីឯខ្លួនវិញ
អគ្គនាយកយូណេស្កូ លោកស្រី Audrey Azoulay បានអះអាងថា អង្គការយូណេស្កូ
បាននិងនឹងបន្តរួមដំណើរជាមួយវៀតណាមក្នុងកិច្ចខិតខំប្រឹងប្រែងកសាងនិងអភិវឌ្ឍន៍វប្បធម៌
អរិយធម៌មនុស្សជាតិ អភិរក្សនិងលើកតម្កើងតម្លៃវប្បធម៌ប្រពៃណី
ដែលរួមចំណែកដល់អរិយធម៌របស់មនុស្សជាតិ៕
តាម VOV5 - វិទ្យុសំឡេងវៀតណាម