ព័ត៌មាន
វៀតណាមនិងសមាគមសឺមីកុងឌុចទ័រអាស៊ីអាគ្នេយ៍ បង្កើនកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ប្រព័ន្ធអេកូឡូស៊ីសឺមីកុងឌុចទ័រ
ក្នុងជំនួបនេះ
លោកឧបនាយករដ្ឋមន្ត្រីបានស្នើឱ្យសមាគមបន្តភ្ជាប់អាជីវកម្មសមាជិក
ដើម្បីស្វែងយល់ពីឱកាសវិនិយោគ និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយដៃគូវៀតណាម
ដើម្បីអភិវឌ្ឍឧស្សាហកម្មសឺមីកុងឌុចទ័រ។ ក្នុងពេលជាមួយគ្នានេះ
បង្កើនការពិគ្រោះយោបល់ ចែករំលែកបទពិសោធន៍ និងគាំទ្រវៀតណាមឱ្យចូលរួមយ៉ាងសកម្មជាង
នៅក្នុងសកម្មភាពរបស់សមាគម ក៏ដូចជាប្រព័ន្ធអេកូឡូស៊ី សឺមីកុងឌុចទ័រក្នុងតំបន់
និងសកលលោក; បន្តផ្សព្វផ្សាយរូបភាព និងបរិយាកាសវិនិយោគរបស់វៀតណាមដល់អាជីវកម្មសមាជិកជាង
៣.០០០ និងដៃគូអន្តរជាតិ
រួមចំណែកដល់ការទាក់ទាញគម្រោងវិនិយោគដែលមានគុណភាពខ្ពស់បន្ថែមទៀតនៅក្នុងវិស័យសឺមីកុងឌុចទ័រ
។
រីឯខ្លួនវិញ លោកស្រី លីនដា តាន់ ប្រធានសមាគមសឺមីកុងឌុចទ័រ
អាស៊ីអាគ្នេយ៍ បានឲ្យដឹងថា អាជីវកម្មសមាជិកមានមានបំណង
សហប្រតិបត្តិការរយៈពេលវែងជាមួយវៀតណាម
ហើយត្រៀមខ្លួនរួចជាស្រេចក្នុងការផ្លាស់ប្តូរគំនិតដើម្បីកំណត់វិស័យដែលអាចគាំទ្រដល់ការអភិវឌ្ឍឧស្សាហកម្មសឺមីកុងឌុចទ័ររបស់វៀតណាម៕





