ព័ត៌មាន

វៀតណាមនិងសមាគមសឺមីកុងឌុចទ័រអាស៊ីអាគ្នេយ៍ បង្កើនកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ប្រព័ន្ធអេកូឡូស៊ីសឺមីកុងឌុចទ័រ

នាព្រឹកថ្ងៃទី ៣០ ខែកក្កដា នៅទីស្នាក់ការរដ្ឋាភិបាល (នៃទីក្រុងហាណូយ) ឧបនាយករដ្ឋមន្ត្រីលោក ហូ គួកយ៊ុង (Ho Quoc Dung) បានទទួលលោកស្រី លីនដា តាន់ (Linda Tan) ប្រធានសមាគមឧបករណ៍អេឡិចត្រូនិកអាស៊ីអាគ្នេយ៍ (SEMI-SEA) និងសមាជិកដទៃទៀតនៃសមាគម។
ឧបនាយករដ្ឋមន្ត្រីលោក ហូ គួកយ៊ុង បានទទួលលោកស្រី លីនដា តាន់ ប្រធានសមាគម SEMI-SEA។ រូបថត៖ VNA

ក្នុងជំនួបនេះ លោកឧបនាយករដ្ឋមន្ត្រីបានស្នើឱ្យសមាគមបន្តភ្ជាប់អាជីវកម្មសមាជិក ដើម្បីស្វែងយល់ពីឱកាសវិនិយោគ និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយដៃគូវៀតណាម ដើម្បីអភិវឌ្ឍឧស្សាហកម្មសឺមីកុងឌុចទ័រ។ ក្នុងពេលជាមួយគ្នានេះ បង្កើនការពិគ្រោះយោបល់ ចែករំលែកបទពិសោធន៍ និងគាំទ្រវៀតណាមឱ្យចូលរួមយ៉ាងសកម្មជាង នៅក្នុងសកម្មភាពរបស់សមាគម ក៏ដូចជាប្រព័ន្ធអេកូឡូស៊ី សឺមីកុងឌុចទ័រក្នុងតំបន់ និងសកលលោក; បន្តផ្សព្វផ្សាយរូបភាព និងបរិយាកាសវិនិយោគរបស់វៀតណាមដល់អាជីវកម្មសមាជិកជាង ៣.០០០ និងដៃគូអន្តរជាតិ រួមចំណែកដល់ការទាក់ទាញគម្រោងវិនិយោគដែលមានគុណភាពខ្ពស់បន្ថែមទៀតនៅក្នុងវិស័យសឺមីកុងឌុចទ័រ ។

រីឯខ្លួនវិញ លោកស្រី លីនដា តាន់ ប្រធានសមាគមសឺមីកុងឌុចទ័រ អាស៊ីអាគ្នេយ៍ បានឲ្យដឹងថា អាជីវកម្មសមាជិកមានមានបំណង សហប្រតិបត្តិការរយៈពេល​វែងជាមួយវៀតណាម ហើយត្រៀមខ្លួនរួចជាស្រេចក្នុងការផ្លាស់ប្តូរគំនិតដើម្បីកំណត់វិស័យដែលអាចគាំទ្រដល់ការអភិវឌ្ឍឧស្សាហកម្មសឺមីកុងឌុចទ័ររបស់វៀតណាម៕


top