• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមនិងម៉ុងហ្គោលី ដាក់ចេញគោលដៅបង្កើនទំហំពាណិជ្ជកម្មដល់ ២០០ លានដុល្លារ អាមេរិកក្នុងពេលឆាប់ៗនេះ

តបតាមការអញ្ជើញរបស់ប្រធានរដ្ឋសភាម៉ុងហ្គោលី លោក Sandag Byambatsogt និងភរិយា ប្រធានរដ្ឋសភាវៀតណាម លោក Tran Thanh Man និងភរិយា កំពុងអញ្ជើញបំពេញដំណើរទស្សនកិច្ចជាផ្លូវការនៅប្រទេសម៉ុងហ្គោលីចាប់ពីថ្ងៃទី ៩ ដល់ថ្ងៃទី ១១ ខែកញ្ញា។

ប្រធានរដ្ឋសភាវៀតណាមលោក Tran Thanh Man ជួបពិភាក្សាការងារជាមួយប្រធានរដ្ឋសភាម៉ុងហ្គោលី លោក Sandag Byambatsogt។ (រូបថត៖ TTXVN)

នាព្រឹកថ្ងៃទី ១០ ខែកញ្ញា នៅវិមានរដ្ឋក្នុងទីក្រុង Ulan Bator ប្រធានរដ្ឋសភាម៉ុងហ្គោលីលោក Byambatsogt និងភរិយា បានធ្វើជាអធិបតីក្នុងពិធីទទួលបដិសណ្ឋារកិច្ចដ៏ឧឡារិកចំពោះប្រធានរដ្ឋសភាវៀតណាមលោក Tran Thanh Man និងភរិយា។ បន្ទាប់ពីពិធីបដិសណ្ឋារកិច្ច ប្រធានរដ្ឋសភាទាំងពីរបានជួបពិភាក្សាគ្នា។

នៅក្នុងកិច្ចពិភាក្សា ភាគីទាំងពីរបានព្រមព្រៀងគ្នាបន្តអនុវត្តប្រកបដោយប្រសិទ្ធភាពនូវយន្តការសហប្រតិបត្តិការដែលមានស្រាប់ ក៏ដូចជាការប្តេជ្ញាចិត្ត និងកិច្ចព្រមព្រៀងរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីរ រួមទាំងសេចក្តីថ្លែងការណ៍រួមស្តីពីការបង្កើតភាពជាដៃគូគ្រប់ជ្រុងជ្រោយរវាងវៀតណាម និងម៉ុងហ្គោលី។ ភាគីទាំងពីរបានចាត់ទុកថា ត្រូវពង្រឹងតួនាទីរបស់ស្ថាប័ននីតិប្បញ្ញត្តិនៃប្រទេសទាំងពីរ; ពិចារណាយ៉ាងសកម្មអំពីការបើកទ្វារចំហរបន្ថែមទៀតសម្រាប់ទំនិញរបស់គ្នាទៅវិញទៅមក ក្នុងនោះបង្កើតលក្ខខណ្ឌសម្រាប់ទំនិញកសិផល និងជលផលសំខាន់ៗរបស់វៀតណាមចូលទៅក្នុងទីផ្សារម៉ុងហ្គោលី។ តាមនោះ សម្រេចបានគោលដៅបង្កើនទំហំពាណិជ្ជកម្មទ្វេភាគីដល់ ២០០ លានដុល្លារអាមេរិកក្នុងពេលឆាប់ៗនេះ។

ទាក់ទងនឹងទិសដៅជំរុញកិច្ចសហប្រតិបត្តិការសភារវាងប្រទេសទាំងពីរនាពេលខាងមុខ ថ្នាក់ដឹកនាំទាំងពីរបានឯកភាពគ្នា បន្តបង្កើនការផ្លាស់ប្តូរគណៈប្រតិភូជាន់ខ្ពស់ និងគ្រប់ជាន់ថ្នាក់នៃរដ្ឋសភាទាំងពីរ; សម្របសម្រួលការអនុវត្តកិច្ចព្រមព្រៀងសហប្រតិបត្តិការរវាងរដ្ឋសភាទាំងពីរ និងកិច្ចព្រមព្រៀងសហប្រតិបត្តិការរវាងខុទ្ទកាល័យរដ្ឋសភាទាំងពីរដែលបានចុះហត្ថលេខាជាថ្មីក្នុងឱកាសដំណើរទស្សនកិច្ចលើកនេះ; បន្តកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធនៅក្នុងវេទិកាសភាក្នុងតំបន់ និងអន្តរជាតិ ដែលភាគីទាំងពីរជាសមាជិក ព្រមទាំងបង្កើតលក្ខខណ្ឌសម្រាប់រដ្ឋាភិបាល និងសហគ្រាសនៃប្រទេសទាំងពីរ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មផងដែរ៕

តាម​ /vovworld.vn/km-KH

លោក​អគ្គលេខាបក្ស ប្រធានរដ្ឋ​ ​ តូ ឡឹម អញ្ជើញ​ដាក់កម្រងផ្កានៅរូបសំណាកលោកប្រធានហូជីមិញ នៅទីក្រុងម៉ុងត្រេអ៊ីល (បារាំង)

លោក​អគ្គលេខាបក្ស ប្រធានរដ្ឋ​ ​ តូ ឡឹម អញ្ជើញ​ដាក់កម្រងផ្កានៅរូបសំណាកលោកប្រធានហូជីមិញ នៅទីក្រុងម៉ុងត្រេអ៊ីល (បារាំង)

ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចជាផ្លូវការទៅកាន់សាធារណរដ្ឋបារាំង និងចូលរួមក្នុងកិច្ចប្រជុំកំពូលអវកាសនៅទីក្រុងប៉ារីស នៅព្រឹកថ្ងៃទី១០ ខែកញ្ញា (ម៉ោងក្នុងស្រុក) អគ្គលេខាបក្ស ប្រធានរដ្ឋ​វៀតណាម លោក តូ ឡឹម និងភរិយា រួមជាមួយ​គណៈប្រតិភូជាន់ខ្ពស់វៀតណាម បានអញ្ជើញ​ដាក់កម្រងផ្កានៅរូបសំណាកលោកប្រធានហូជីមិញ នៅឧទ្យានម៉ុងត្រេអ៊ីល (ទីក្រុងម៉ុងត្រេអ៊ីល)។

Top