• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមនិងបារាំងជំរុញកិច្ចសហប្រតិបត្តិការដឹកជញ្ជូន

នាថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៥ នៅទីស្នាក់ការរដ្ឋាភិបាល (នៃទីក្រុងហាណូយ) នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញបានអញ្ជើញទទួលជួបលោក Philippe Tabarot រដ្ឋមន្ត្រីទទួលបន្ទុកគមនាគមន៍បារាំង ដែលកំពុងបំពេញទស្សនកិច្ច និងធ្វើការនៅវៀតណាម។
នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ អញ្ជើញទទួលជួបលោក Philippe Tabarot រដ្ឋមន្ត្រីទទួលបន្ទុកគមនាគមដឹកជញ្ជូនបារាំង) (រូបថត៖ VGP/Nhat Bac)

ក្នុងជំនួបនេះ លោកនាយករដ្ឋមន្ត្រីបានវាយតម្លៃខ្ពស់ចំពោះប្រៀបខ្លាំងរបស់បារាំងក្នុងវិស័យដឹកជញ្ជូន និងសក្កានុពលនៃកិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរនៅធំធេងណាស់។ លោកនាយករដ្ឋមន្ត្រីបានស្នើឲ្យភាគីបារាំងជំរុញ សហគ្រាសបារាំង បង្កើនកិច្ចសហប្រតិបត្តិការនិងវិនិយោគនៅវៀតណាមលើវិស័យដឹកជញ្ជូន ជាពិសេសចូលរួមគម្រោងហេដ្ឋារចនាសម្ព័ន្ធធំៗ; ជំរុញ Airbus សហការនិងផ្ទេរបច្ចេកវិទ្យាជាមួយក្រុមហ៊ុនអាកាសចរណ៍វៀតណាម ដើម្បីបើកមូលដ្ឋានជួសជុលយន្តហោះ   និងបើកបន្ថែមផ្លូវដឹកជញ្ជូនដោយផ្ទាល់មកកាន់វៀតណាម  ជាដើម។

ដោយយល់ស្របនឹងមតិរបស់លោកនាយករដ្ឋមន្ត្រី ហ្វាម មិញ ជិញ លោករដ្ឋមន្ត្រី Philippe Tabarot បានឲ្យដឹងថា ប្រធានាធិបតីបារាំងលោក Macron បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងជាមួយវៀតណាម; សម្តែងបំណងចង់ មកបំពេញទស្សនកិច្ចនៅវៀតណាមនាពេលឆាប់ៗ។ លោករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា ប្រទេសបារាំងមានប្រៀបខ្លាំងលើវិស័យដឹកជញ្ជូន ដោយអះអាងថា បារាំងនិងអង្គភាពអាជីវកម្មតែងតែត្រៀមខ្លួនជាស្រេច ក្នុងកិច្ចសហប្រតិ បត្តិការជាមួយវៀតណាម ជាពិសេសជួយឧបត្ថម្ភ និងសហការអនុវត្តគម្រោងហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនជាយុទ្ធសាស្ត្រ ក៏ដូចជា កិច្ចសហប្រតិបត្តិការលើវិស័យបណ្តុះបណ្តាលធនធានមនុស្ស និងផ្លាស់ប្តូរបទពិសោធន៍ជាដើម៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

វៀតណាមបញ្ជាក់ពីការប្តេជ្ញាចិត្តក្នុងការជំរុញសមភាពយេនឌ័រ និងបង្កើនសិទ្ធិអំណាចសម្រាប់ស្ត្រី

វៀតណាមបញ្ជាក់ពីការប្តេជ្ញាចិត្តក្នុងការជំរុញសមភាពយេនឌ័រ និងបង្កើនសិទ្ធិអំណាចសម្រាប់ស្ត្រី

នេះជាសកម្មភាពស្ថិតក្នុងព្រឹត្តិការណ៍ជា នៅខាងក្រៅសម័យប្រជុំលើកទី៧០ នៃគណៈកម្មការស្តីពីឋានៈស្ត្រី (CSW) របស់អង្គការសហប្រជាជាតិ។

Top