សម័យប្រជុំលើកទី៥នៃគណៈកម្មាធិការសហប្រតិបត្តិការអន្តររដ្ឋាភិបាលវៀតណាម-ដាណឺម៉ាក
ក្នុងក្របខ័ណ្ឌនៃផែនការសកម្មភាពដៃគូលើគ្រប់ជ្រុងជ្រោយវៀតណាម-ដាណឺម៉ាកនោះ នារសៀលថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៦ នៅទីក្រុងហាណូយ ក្រសួងផែនការនិងវិនិយោគវៀតណាមបានរួមសហការជាមួយក្រសួងការបរទេសដាណឺម៉ាករៀបចំសម័យប្រជុំលើកទី៥នៃគណៈកម្មាធិការសហប្រតិបត្តិការអន្តររដ្ឋាភិបាលវៀតណាម -ដាណឺម៉ាក។ ឈរលើស្មារតីសហប្រតិបត្តិការតាមរយៈយន្តការនានាក្នុងកិច្ចប្រជុំនេះ ភាគី ទាំងពីរបានជឿជាក់ថា ទំនាក់ទំនងសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ចនិងពាណិជ្ជកម្មរវាងវៀតណាមជាមួយដាណឺម៉ាកនឹងបន្តអភិវឌ្ឍន៍យ៉ាងខ្លាំងក្លាថែមទៀត រួមចំណែកអនុវត្តប្រកបដោយជោគជ័យនូវផែនការសកម្មភាពនៃកិច្ចព្រមព្រៀងដៃគូលើគ្រប់ជ្រុងជ្រោយដែលភាគីទាំងពីរបានសន្យា។ ថ្លែងមតិក្នុងកិច្ចប្រជុំនេះ រដ្ឋមន្ត្រីក្រសួងផែនការនិងវិនិយោគវៀតណាម លោក Nguyen Chi Dung បានឲ្យដឹងថា៖
“យើងខ្ញុំសន្យាថា នឹងបន្តអនុវត្តប្រកបដោយប្រសិទ្ធិភាពនូវការជួយឧបត្ថម្ភនានានិងមានបំណងថា រដ្ឋាភិបាលដាណឺម៉ាកនឹងបន្តឧបត្ថម្ភវៀតណាមខ្ទង់ជំនួយឥតសំណង់និងកម្ចីអាទិភាពផ្សេងៗ ដើម្បីវៀតណាមមានប្រភពកម្លាំងបន្ថែមសម្រាប់អនុវត្តរាល់គម្រោងការរបស់ខ្លួន។ ជាពិសេសលើបណ្តាបញ្ហាដែលវៀតណាមកំពុងប្រឈមមុខដូចជាបម្រែបម្រួលអាកាសធាតុ កំណើននិរន្តរភាព កាត់បន្ថយភាពក្រីក្រជាដើម”៕
តាម VOV5 - វិទ្យុសម្លេងវៀតណាម