នៅទីនេះ លោក Nguyen
Trong Nghia បានអះអាងថា វៀតណាមជានិច្ចកាលអមដំណើរ
និងគាំទ្រការខិតខំប្រឹងប្រែងរបស់គុយបាដើម្បីជំនះ
ពុះពារលើការលំបាកអំពីសេដ្ឋកិច្ចសង្គម។ លោក Nguyen Trong Nghia បានសង្កត់ធ្ងន់ថា ទំនាក់ទំនងនយោបាយ និងការទូតរវាងវៀតណាម
និងគុយបាត្រូវបានពង្រឹងដោយឥតឈប់ឈរ។ ជាពិសេស ដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់អគ្គលេខាបក្ស
ប្រធានរដ្ឋ លោកតូ ឡឹម នៅខែកញ្ញា ឆ្នាំ ២០២៤
គឺជាព្រឹត្តិការដ៏សំខាន់ដែលនាំទំនាក់ទំនងរវាងប្រទេសទាំងពីរឡើងកំពស់ថ្មីមួយ;
បើកចេញទិសដៅថ្មីនិងការអភិវឌ្ឍថ្មីក្នុងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច
ពាណិជ្ជកម្ម និងវិនិយោគរវាងប្រទេសទាំងពីរ។
រីឯខ្លួនវិញ
ឯកអគ្គរដ្ឋទូតលោក Rogelio Polanco Fuentes បានចាត់ទុកថា
ទំនាក់ទំនងរវាងវៀតណាមនិងគុយបាស្ថិតក្នុងដំណាក់កាលនៃការអភិវឌ្ឍយ៉ាងទូលំទូលាយ
និងនិរន្តរភាព ហើយប្រទេសទាំងពីរកំពុងសហប្រតិបត្តិការលើវិស័យនយោបាយ សេដ្ឋកិច្ច
ពាណិជ្ជកម្ម ការវិនិយោគទ្វេភាគី និងវប្បធម៌៕







