• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមនិងកម្ពុជាពង្រឹងការសម្របសម្រួលគ្នានៅបណ្ដាវេទិកាពហុភាគី

រដ្ឋមន្ត្រីការបរទេសវៀតណាមលោក Bui Thanh Son មានជំនួបទ្វេភាគីជាមួយឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជាលោកប្រាក់សុខុន (រូបថត៖ Mofa)
 

នាព្រឹកថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២១ នៅទី ក្រុង Chongqing ប្រទេសចិន រដ្ឋមន្ត្រីការបរទេសវៀតណាមលោក Bui Thanh Son មានជំនួបទ្វេភាគីជាមួយឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជាលោកប្រាក់សុខុន ក្នុងឱកាសអញ្ជើញចូលរួមកិច្ចប្រជុំពិសេសរដ្ឋមន្ត្រីការបរទេសអាស៊ាន - ចិននិងកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីស្ដីពីកិច្ចសហប្រតិបត្តិការមេគង្គ - ឡានឆាងលើកទី ៦ ។

រដ្ឋមន្រ្តីការបរទេសវៀតណាម លោក Bui Thanh Son បានអះអាងថា វៀតណាមបានត្រៀមខ្លួនជាស្រេចសម្របសម្រួលនិងជួយឧបត្ថម្ភកម្ពុជារៀបចំកិច្ចប្រជុំកំពូល ASEM-13 (ខែវិច្ឆិកា ២០២១) និងទទួលតួនាទីជាប្រធានអាស៊ានឆ្នាំ ២០២២ ប្រកបដោយជោគជ័យ ។

ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេសនិងសហប្រតិបត្តិការអន្តរជាតិកម្ពុជាលោក ប្រាក់សុខុន បានអះអាងថា រាជរដ្ឋាភិបាលកម្ពុជានឹងបន្តយកចិត្តទុកដាក់ និងបង្កលក្ខណៈងាយស្រួលដល់និស្សិត សហគ្រាសវៀតណាម និងពលរដ្ឋដើមកំណើតវៀតណាមនៅកម្ពុជា សិក្សារៀនសូត្រ ធ្វើការ និងរស់នៅប្រកបដោយស្ថិរភាព។ភាគីទាំងពីរបានឯកភាពគ្នាសម្របសម្រួលរៀបចំសកម្មភាពជាក់ស្តែង ប្រកបដោយមានអត្ថន័យដើម្បីអបអរសាទរខួបលើកទី ៥៥ ឆ្នាំ ទិវាបង្កើតទំនាក់ទំនងការទូត (២៤ មិថុនា ១៩៦៧ - ២៤ មិថុនា ២០២២)។ ទាក់ទងនឹងបញ្ហាតំបន់និងអន្តរជាតិដែលមានការយកចិត្តទុកដាក់ដូចគ្នានោះ រដ្ឋមន្ត្រីទាំងពីររូបបានឯកភាពគ្នាពង្រឹងការសម្របសម្រួលគ្នានៅបណ្ដាវេទិកាពហុភាគី ហើយរួមជាមួយបណ្ដាប្រទេសជាសមាជិកដទៃទៀត ផ្សាភ្ជាប់សាមគ្គីភាព និងពង្រឹងមជ្ឈភាពរបស់សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ដើម្បីឆ្លើយតបប្រកបដោយប្រសិទ្ធភាពចំពោះបញ្ហាប្រឈមរួមផងដែរ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

ឧបនាយករដ្ឋមន្ត្រី លោក Tran Hong Ha៖ ការងារបង្ការនិងទប់ទល់នឹងព្យុះ Kalmaegi ត្រូវតែដាក់ក្នុងស្ថានភាពអាសន្ន

ឧបនាយករដ្ឋមន្ត្រី លោក Tran Hong Ha៖ ការងារបង្ការនិងទប់ទល់នឹងព្យុះ Kalmaegi ត្រូវតែដាក់ក្នុងស្ថានភាពអាសន្ន

"ដាក់ការងារបង្ការ និងទប់ទល់នឹងនឹងព្យុះ Kalmaegi (ព្យុះលេខ ១៣) ឲ្យស្ថិតក្នុងស្ថានភាព “បន្ទាន់ជាង”។ នេះជាសំណើរបស់ឧបនាយករដ្ឋមន្ត្រី លោក Tran Hong Ha អនុប្រធានគណៈកម្មាធិការជាតិដឹកនាំការការពារស៊ីវិល នៅក្នុងកិច្ចប្រជុំអនឡាញ ស្តីពីការទប់ទល់នឹងនឹងព្យុះ Kalmaegi នាព្រឹកថ្ងៃទី ៥ ខែវិច្ឆិកា នៅទីស្នាក់ការរដ្ឋាភិបាល។

Top