• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមនាំមុខគេនៅតំបន់អាស៊ីប៉ាស៊ីហ្វិកអំពីល្បឿនអភិវឌ្ឍន៍ឌីជីថល


អ្នកជំនាញ VNPT តម្លើងបណ្តាញ 5G  (រូបថត៖ VNA)
 

កាសែត Business Times (សឹង្ហបុរី) កាលពីថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២០ បានអះអាងថា កិច្ចប្រឹងប្រែងផ្លាស់ប្តូរទៅជាឌីជីថលរបស់វៀតណាមបាននាំមកនូវល្បឿនអភិវឌ្ឍន៍ដ៏ធំបំផុតសម្រាប់ប្រទេសនេះ ក្នុងចំណោមបណ្ដាខឿនសេដ្ឋកិច្ចនៅតំបន់អាស៊ីប៉ាស៊ីហ្វិក។

យោងតាមរបាយការណ៍ស្ទង់មតិលើទីផ្សារ ចំនួន ១១ ក្នុងតំបន់អាស៊ី ប៉ាស៊ីហ្វិករបស់ក្រុមហ៊ុន GSMA Intelligence (ចំណុះសម្ព័ន្ធសមាគមមទំនាក់ទំនងចល័តពិភពលោក (GSMA)) ថា វៀតណាមមានកំណើនពិន្ទុខ្ពស់បំផុតចាប់ពីឆ្នាំ ២០១៦ ដល់ឆ្នាំ ២០១៩ ។ គិតដំណាច់ឆ្នាំ ២០១៩ វៀតណាមជាប់ចំណាត់ថ្នាក់ ៤៩ ពិន្ទុ កើនឡើង ១២ ពិន្ទុ បើប្រៀបធៀបនឹង ៣ ឆ្នាំមុន។ វៀតណាមទទួលបានលទ្ធផលនេះគឺដោយសារមានការបោះជំហានទៅមុខ ក្នុង"កត្តាតភ្ជាប់" នៃប្រព័ន្ធរៀបចំណាត់ថ្នាក់ បន្ទាប់ពីការដាក់ឱ្យដំណើរការ បណ្តាញ 4G យ៉ាងឆាប់រហ័ស។ លើសពីនេះទៀតនៅមានកត្តាផ្សេងទៀតដូចជា "ការកំណត់អត្តសញ្ញាណឌីជីថល សិទ្ធិសញ្ជាតិឌីជីថល និងរបៀបរស់នៅឌីជីថល" ក៏មានភាពប្រសើរឡើងផងដែរ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ អញ្ជើញដាក់ផ្កាគោរពវិញ្ញាណក្ខន្ធលោកប្រធានហូជីមិញនៅទីក្រុង Rio de Janeiro

នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ អញ្ជើញដាក់ផ្កាគោរពវិញ្ញាណក្ខន្ធលោកប្រធានហូជីមិញនៅទីក្រុង Rio de Janeiro

ក្នុងកម្មវិធីចូលរួមកិច្ចប្រជុំកំពូល BRICS ២០២៥ និងសកម្មភាពទ្វេភាគីនៅប្រទេសប្រេស៊ីល នាព្រឹកថ្ងៃទី ៥ ខែកក្កដា (ម៉ោងក្នុងតំបន់) បន្ទាប់ពីបានចុះចតនៅអាកាសយានដ្ឋាន Galeao នៅទីក្រុង Rio de Janeiro នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ និងភរិយារួមជាមួយគណៈប្រតិភូ ជាន់ខ្ពស់វៀត ណាមបានអញ្ជើញដាក់ផ្កាក្នុងឱកាសរំលឹកខួបលើកទី ១៣៥ នៃទិវាកំណើតលោកប្រធាន ហូជីមិញ នៅទីក្រុង Rio de Janeiro។

Top