• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមធ្វើជាម្ចាស់ផ្ទះវគ្គបណ្តុះបណ្តាល​នាយទាហានសេនាធិការអង្គការសហប្រជាជាតិ

នាថ្ងៃទី ១៤ ខែមេសា នាយកដ្ឋានរក្សាសន្តិភាពវៀតណាម (ក្រសួងការពារប្រទេស) បានរៀបចំពិធីបើកវគ្គបណ្តុះបណ្តាលនាយទាហានសេនាធិការនៃអង្គការសហប្រជាជាតិ តាមទម្រង់ដោយផ្ទាល់ផងនិងតាមអនឡាញផង ដែលឧបត្ថម្ភដោយកម្មវិធីគំនិតផ្តួចផ្តើមប្រតិបត្តិការសន្តិភាពសកល (GPOI) របស់អាមេរិក។
  ប្រតិភូ និងសិក្ខាកាម ថតរូបក្នុងពិធីបើកវគ្គបណ្តុះបណ្តាល។ (ប្រភព៖ កងទ័ពប្រជាជន)  

វគ្គបណ្តុះបណ្តាលបានប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១២ - ២៨ ខែមេសា នៅនាយកដ្ឋានរក្សាសន្តិភាពវៀតណាម សំដៅបំពាក់បំប៉នចំណេះដឹងនិងជំនាញជាមូលដ្ឋានអំពីការងារសេនាធិការយោធានៃអង្គការសហប្រជាជាតិថ្នាក់ទីបញ្ជាការដ្ឋានបេសកកម្ម សម្រាប់កម្មាភិបាល នាយទាហាននៃកងទ័ពប្រជាជនវៀតណាម ត្រៀមខ្លួនអនុវត្តន៍រាល់ភារកិច្ចរបស់ខ្លួននៅស្ថានបេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ។ ចូលរួមក្នុងវគ្គបណ្តុះបណ្តាលនេះ មានវត្តមានកម្មាភិបាល និងនាយទាហានដែលកំពុងធ្វើការគ្រប់គ្រង រៀបចំផែនការ សេនាធិការ ស្រាវជ្រាវ និងបង្រៀននៅតាមស្ថាប័ននិងអង្គភាពនានាទាំងក្នុង និងក្រៅក្រសួងការពារប្រទេស ពាក់ព័ន្ធនឹងសកម្មភាពរក្សាសន្តិភាព របស់អង្គការសហប្រជាជាតិ។

នេះជាលើកទីពីរហើយ ដែលកម្មវិធីគំនិតផ្តួចផ្តើមប្រតិបត្តិការសន្តិភាពសកលរបស់សហរដ្ឋអាមេរិកបានជួយវៀតណាម រៀបចំវគ្គបណ្តុះបណ្តាលនាយទាហានសេនាធិការអង្គការសហប្រជាជាតិ តាមទម្រង់ផ្ទាល់មុខនិងតាមអ៊ីនធឺណែត។ ការរៀបចំវគ្គបណ្តុះបណ្តាលនេះ រួមចំណែកក្នុងការប្រមូលផ្តុំបទពិសោធន៍ និងលើកកម្ពស់សមត្ថភាពក្នុងការរៀបចំវគ្គបណ្តុះបណ្តាលអន្តរជាតិស្តីពីការរក្សាសន្តិភាពអង្គការ សហប្រជាជាតិ ឆ្ពោះទៅគោលដៅកសាងទីតាំងហ្វឹកហ្វឺនស្តីពីការរក្សាសន្តិភាពអង្គការសហប្រជាជាតិរបស់វៀតណាម ក្លាយទៅជាទីតាំងបណ្តុះបណ្តាលប្រកបដោយគុណភាពល្អក្នុងតំបន់៕

 

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

អង្គការសហប្រជាជាតិព្រមានពីវិបត្តិអាកាសធាតុគំរាមកំហែងសិទ្ធិមនុស្ស

អង្គការសហប្រជាជាតិព្រមានពីវិបត្តិអាកាសធាតុគំរាមកំហែងសិទ្ធិមនុស្ស

វិបត្តិអាកាសធាតុកំពុងគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់សិទ្ធិមនុស្សជាមូលដ្ឋាន ជាពិសេសសិទ្ធិរស់រានមានជីវិត នៅក្នុងបរិបទនៃទ្វីបអឺរ៉ុបខាងត្បូង ដែលទទួលរងពីរលកកំដៅខ្លាំង។

Top