• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមទទួលតំណែងប្រទេសម្ចាស់ផ្ទះសន្និសីទ WEF – ASEAN ឆ្នាំ២០១៨


នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc នៅវេទិកា WEF ASEAN ឆ្នាំ២០១៧
(រូបថត៖VOV5)

នាព្រឹកថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៧ អញ្ជើញថ្លែងមតិក្នុងសិក្ខាសាលាជាមួយថ្នាក់ដឹកនាំចំនួន ២១ រូបនៃសម្ព័ន្ធក្រុមហ៊ុនធំៗចំណុះវេទិកាសេដ្ឋកិច្ចពិភពលោក ក្នុងឱកាសវេទិកាសេដ្ឋកិច្ចពិភពលោកអំពីអាស៊ានឆ្នាំ​២០១៧​ (WEF – ASEAN) នៅរាជធានីភ្នំពេញរបស់កម្ពុជានោះ នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc ចាត់ទុកថា ដោយមានការប្ដេជ្ញាចិត្តបណ្ដាសហគ្រាសនឹងដណ្ដើម បានជោគជ័យនៅវៀតណាម។

“វៀតណាមមិនត្រឹមតែជាទីផ្សារមួយដោយមានចំនួបប្រជាជនជាង ៩៣ លាននាក់ប៉ុណ្ណោះទេ ថែមទាំងជាទីផ្សាររបស់អាស៊ានទៀតផង។ ហើយជាពិសេស យើងខ្ញុំកំពុងជាសមាជិកនៃ FTA ជំនាន់ថ្មីចំនួន ១២ ហើយកំពុងពិភាក្សាអំពី FTA ចំនួន៤ទៀតដើម្បីអភិវឌ្ឍន៍ក្លាយទៅជាទីផ្សារធំជាងមុន”។

នាថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៧ នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc បានអញ្ជើញចូលរួមនិងថ្លែងមតិនៅសម័យពិភាក្សាក្រោមប្រធានបទ “វិនិយោគលើការកសាងហេដ្ឋរចនាសម្ព័ន្ធឆ្លាត”។ នៅទីនេះ លោកនាយករដ្ឋមន្រ្តីបានសង្កត់ធ្ងន់ទៅលើសារសំខាន់នៃហេដ្ឋារចនាសម្ព័ន្ធចំពោះការអភិវឌ្ឍន៍ ដោយចាត់ទុកថា វាជាលក្ខ័ណ្ឌ ចម្បងដើម្បីតភ្ជាប់សេដ្ឋកិច្ចហើយជាចំណុចស្នូលក្នុងការកសាងសហគមន៍អាស៊ាន។

នារសៀលថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៧ នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc អញ្ជើញចូលរួមសម័យបញ្ចប់សន្និសីទ WEF ASEAN ឆ្នាំ២០១៧ និងពិធីប្រគល់តួនាទីជាប្រទេសម្ចាស់ផ្ទះសន្និសីទ WEF ASEAN ឆ្នាំ​២០១៨ សំរាប់វៀតណាម។

នាយប់ថ្ងៃទី១២ ឧសភា គណៈប្រតិភូវៀតណាមដឹកនាំដោយនាយករដ្ឋមន្រ្តី លោក Nguyen Xuan Phuc បានត្រឡប់មកកាន់វៀតណាម បញ្ចប់ប្រកបដោយជោគជ័យនូវដំណើរចូលរួមសន្និសីទ WEF ASEAN លើក​ទី​២៦​ ដោយទទួលបាន លទ្ធផលសំខាន់និងជាក់ស្ដែងជាច្រើន៕

តាម VOV5-វិទ្យុសម្លេងវៀតណាម

  
 

 


វៀតណាមម្ចាស់ការចូលរួមវិភាគទានកាន់តែច្រើនដល់អាស៊ាន

វៀតណាមម្ចាស់ការចូលរួមវិភាគទានកាន់តែច្រើនដល់អាស៊ាន

តបតាមការអញ្ជើញរបស់នាយករដ្ឋមន្ត្រីម៉ាឡេស៊ី ប្រធានអាស៊ានឆ្នាំ២០២៥ លោក Anwar Ibrahim នាយករដ្ឋមន្ត្រីវៀតណាម លោក ហ្វា មិញជីញ បានអញ្ជើញចូលរួមសន្និសីទជាន់ខ្ពស់អាស៊ានលើកទី៤៧ និងសន្និសីទពាក់ព័ន្ធនានាចាប់ពីថ្ងៃទី ២៥-២៨ ខែតុលា។ ដោយបានពង្រីកតួនាទីអស់រយៈពេល ៣០ឆ្នាំចូលរួមអាស៊ាន វៀតណាមបន្តចូលរួមចំណែកយ៉ាងសកម្ម និងបញ្ជាក់ពីសំឡេងដ៏សំខាន់របស់ខ្លួនក្នុងអាស៊ាន នៅក្នុងសន្និសីទទាំងនេះ។

Top