• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមត្រៀមខ្លួនជាស្រេចរួមជាមួយសហរដ្ឋអាមេរិកបន្តជំរុញទំនាក់ទំនងភាពជាដៃគូគ្រប់ជ្រុងជ្រោយ

នេះជាការបញ្ជាក់របស់នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh កាលពីរសៀលថ្ងៃទី ១០ ខែមីនា នៅទីស្នាក់ការរដ្ឋាភិបាល នៅពេល ទទួលជួបលោកស្រី Samantha Power អគ្គនាយិកាទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ ការអភិវឌ្ឍអន្តរជាតិ (USAID) ដែលកំពុងបំពេញទស្សនកិច្ចនៅវៀតណាម។
លោកនាយករដ្ឋមន្ត្រី Pham Minh Chinh ទទួលជួបលោកស្រី Samantha Power អគ្គនាយិកា USAID។ (រូបថត៖ VNA)

វៀតណាមត្រៀមខ្លួនជាស្រេចរួមជាមួយសហរដ្ឋអាមេរិកបន្តជំរុញទំនាក់ទំនងភាពជាដៃគូគ្រប់ជ្រុងជ្រោយឲ្យកាន់តែស៊ីជម្រៅ មានប្រសិទ្ធភាព និងជាក់ស្តែង លើគោលការណ៍ដែលអាមេរិកគាំទ្រជានិច្ចចំពោះប្រទេសវៀតណាមដ៏រឹងមាំ ឯករាជ្យ វិបុលភាព ហើយគោរពអធិបតេយ្យភាព បូរណភាពដែនដី និងរបបនយោបាយរបស់ គ្នាទៅវិញទៅមក។ នេះជាការបញ្ជាក់របស់នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh កាលពីរសៀលថ្ងៃទី ១០ ខែមីនា នៅទីស្នាក់ការរដ្ឋាភិបាល នៅពេល ទទួលជួបលោកស្រី Samantha Power អគ្គនាយិកាទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ ការអភិវឌ្ឍអន្តរជាតិ (USAID) ដែលកំពុងបំពេញទស្សនកិច្ចនៅវៀតណាម។

លោកនាយករដ្ឋមន្ត្រីបានស្នើឲ្យ USAID បន្តជំរុញការជួយឧបត្ថម្ភប្រទេសវៀតណាមក្នុងការ ជំនះផលវិបាកនៃសង្គ្រាម ជាពិសេសក្នុងការសម្អាតជាតិគីមីពុលពណ៌លឿងទុំ/ ឌីអុកស៊ីត និងការបោសសំអាតគ្រាប់បែកមីន; ជំរុញខ្លាំងនូវកិច្ចសហប្រតិបត្តិការក្នុង ការឆ្លើយតបទៅនឹងបម្រែបម្រួលអាកាសធាតុ សុខាភិបាល អប់រំ ការអភិវឌ្ឍធនធាន មនុស្សប្រកបដោយគុណភាពខ្ពស់ ជួយសាកលវិទ្យាល័យ Fulbright វៀតណាមឱ្យ ក្លាយជាមជ្ឈមណ្ឌលបណ្តុះបណ្តាលថ្នាក់តំបន់; ជំរុញការផ្លាស់ប្តូរបៃតង និងការ ផ្លាស់ប្តូរឌីជីថល។
រីឯខ្លួនវិញ លោកស្រី Samantha Power បានថ្លែងអំណរគុណចំពោះរដ្ឋាភិបាល ក្រសួង ស្ថាប័ន និងមូលដ្ឋាននានារបស់វៀតណាម ដែលបានសហការយ៉ាងជិតស្និទ្ធ ជាមួយ USAID ដើម្បីអនុវត្តន៍ប្រកបដោយប្រសិទ្ធភាពនូវគម្រោងដែលផ្តល់មូលនិធិ ដោយសហរដ្ឋអាមេរិក ព្រមទាំងបានសន្យាបន្តជំរុញកិច្ចសហប្រតិបត្តិការ និងការ ជួយឧបត្ថម្ភដល់វៀតណាម ជាពិសេសលើវិស័យដែលបានលើកឡើងដោយលោក នាយករដ្ឋមន្ត្រី៕

អគ្គលេខាបក្ស លោក តូ ឡឹម បញ្ចប់ដោយជោគជ័យនូវដំណើរទស្សនកិច្ចផ្លូវការនៅសហព័ន្ធរុស្ស៊ី ចាប់ផ្តើមដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅសាធារណរដ្ឋបេឡារុស្ស

អគ្គលេខាបក្ស លោក តូ ឡឹម បញ្ចប់ដោយជោគជ័យនូវដំណើរទស្សនកិច្ចផ្លូវការនៅសហព័ន្ធរុស្ស៊ី ចាប់ផ្តើមដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅសាធារណរដ្ឋបេឡារុស្ស

បន្ទាប់ពីបានបញ្ចប់ដោយជោគជ័យនូវសកម្មភាពក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចផ្លូវការនៅសហព័ន្ធរុស្ស៊ី និងចូលរួមអបអរសាទរខួបលើកទី ៨០ នៃទិវាជ័យជំនះការពារជាតិដ៏មហិមា ចាប់ពីថ្ងៃទី ៨-១១ ឧសភា រសៀលថ្ងៃទី ១១ ឧសភា (ម៉ោងក្នុងស្រុក) អគ្គលេខាបក្ស លោកតូ ឡឹម និងលោកជំទាវភរិយា រួមជាមួយនឹងគណៈប្រតិភូជាន់ខ្ពស់វៀតណាម បានចាកចេញពីអាកាសយានដ្ឋាន Vnukovo ២ នៃរដ្ឋធានីម៉ូស្គូ សហព័ន្ធរុស្ស៊ី ដោយបំពេញដំណើរទស្សនកិច្ចថ្នាក់រដ្ឋទៅកាន់សាធារណរដ្ឋបេឡារុស តបតាមការអញ្ជើញរបស់ប្រធានាធិបតីនៃសាធារណរដ្ឋបេឡារុស Aleksandr Lukashenko។

Top