• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមត្រៀមខ្លួនជាស្រេចបង្កើនកិច្ច​សហប្រតិបតិ្តការ​ជាមួយ​ប្រទេស​ទាំង​អស់​ដើម្បី​ការ​អភិវឌ្ឍ​ដោយ​ចីរភាព​


 នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc

ក្នុងឱកាសនាយករដ្ឋមន្រ្តីវៀតណាម​លោក Nguyen Xuan Phuc អញ្ជើញទៅបំពេញទស្សន​កិច្ច នៅប្រទេស​កាណាដានិង​ចូល​រួមកិច្ចប្រជុំកំពូលក្រុម​ G7 បើកទូលាយនៅខេត្ត Qu​ebec ទំព័រវេបសាយរប​ស់មូលនិធិអាស៊ី ប៉ាស៊ីហ្វិក​ (APF Canada) បានបង្ហោះបទឆ្លើយសម្ភាសន៍​ របស់នាយករដ្ឋមន្រ្តីលោក ​Nguyen Xuan Phuc ស្ដីពី​ការ​រួមវិភាគ​ទាន​របស់វៀតណាម នៅក្នុងកិច្ចប្រជុំនិ​ងឋានៈកាន់តែកើនឡើងៗ រប​ស់វៀត​ណាម​លើឆាក​អន្តរជាតិ​។
 
ពីគោលនយោបាយនាបច្ចុប្បន្នរ​បស់វៀតណាម ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសមុទ្រនិង​ការពារបរិស្ថានសមុទ្រ​ លោក Ngu​yen Xuan Phuc បានបញ្ជាក់ថា សេដ្ឋកិច្ច​សមុទ្រនិងការអភិវឌ្ឍឆ្ពោះទៅ​សមុទ្រ គឺជាទិស​ដៅអភិវឌ្ឍ​យុទ្ធសាស្ត្រ​របស់​វៀត​ណាម ដោយទស្សនៈវិស័យកសាងវៀតណាម ​ក្លាយទៅជាប្រទេសខ្លាំងមាំមួនអំពីសមុទ្រ។​ វៀតណាម បានដាក់ចេញ​គោលដៅដល់ឆ្នាំ២០២០ សេដ្ឋកិច្ចនៅលើសមុទ្រ និ​ងនៅតាមឆ្នេសមុទ្រនឹងស្រូបយក៥៥​%នៃ​ GDP សរុប និង៦០%នៃ​ទំហំនាំចេញរបស់ប្រទេសជា​តិ។ ដើម្បីអនុវត្តន៍​ទស្សនៈវិស័យ​និង​គោលដៅ​ខាង​លើ វៀ​តណាមបាន និងកំពុងលាតត្រដាងអ​នុវត្តន៍គោលនយោបាយផែនកា​រ និងវិធាន​ការជាច្រើន​សំដៅ​អភិវឌ្ឍ​ន៍សេដ្ឋកិច្ចសមុទ្រ និងការពារប​រិស្ថានសមុទ្រ។
​ 
ឆ្លើយសំណួរស្ដីពីការផ្ដួចផ្ដើម​គំនិត របស់វៀតណាមនៅកិ​ច្ចប្រជុំ G7 បើកទូលាយឆ្នាំនេះ នាយក​រដ្ឋមន្ត្រីលោក ​Nguye​n Xuan Phuc បានសង្កត់ធ្ងន់​ថា នៅកិច្ចប្រជុំលើកនេះ វៀតណាមបានរួមវិ​ភាគទានដ៏ជាក់ស្ដែង និងមាន​ការទទួល​ខុសត្រូវក្នុង​ការពិភាក្សា លើខ្លឹមសារសំខាន់ៗ ពិសេសគឺការជំរុ​ញឲ្យអនុវត្តន៍យ៉ាងហ្មឺងម៉ាត់​ នូវកិច្ចព្រមព្រៀង​ក្រុងប៉ារីស ស្ដីពីការទប់ទល់នឹងប​ម្រែបម្រួលអាកាសធាតុ (CO​P 21) ការពា​របរិស្ថាន​អេកូឡូស៊ី​សមុទ្រ​ និងរាំងស្កាត់ការប​ញ្ចេញសំរាមប៉្លាស្ទិកចូលទៅក្នុងមហាសមុ​ទ្រ។ វៀតណាម បាន​ស្នើ​ឲ្យ​សហគម​ន៍​​អន្តរជាតិ​ពិភាក្សា លើលទ្ធភាពឆ្ពោះទៅកិ​ច្ចព្រមព្រៀងសកលលោកមួយ​ ស្ដីពីការរាំងស្កាត់ការបញ្ចេញសំរាម និង​កាក​សំណល់ប៉្លាស្ទិកចូលទៅក្នុងមហា​សមុទ្រ ដូចជាកិច្ចព្រមព្រៀង COP​។ ទន្ទឹមនឹងនោះ វៀត​ណាមក៏​បាន​ស្នើឲ្យ​ក្រុម​ G7 ពិចារណាបង្កើតវេទិកាសហប្រតិបត្តិការបើ​កទូលាយរវាង G7 ជាមួយប្រទេសជាប់សមុ​ទ្រ ស្ដីពីការទប់​ទល់នឹងបម្រែបម្រួលអាកាសធាតុ ការឡើងនីវ៉ូ​ទឹកសមុទ្រ និងការ​ពារ​បរិស្ថាន​អេកូឡូ​ស៊ី​សមុទ្រ​ផង​ដែរ​។
 
​នាយករដ្ឋមន្រ្តី​​លោក Nguyen Xuan Phuc អះអាង​ថា វៀតណាមត្រៀម​ខ្លួនជាស្រេច​បង្កើន​កិច្ច​សហប្រតិបតិ្ត​ការ ជា​មួយប្រទេសនិងដៃគូទាំងអស់ ​ដើម្បីការអភិវឌ្ឍដោយចីរ​ភាពនិងវិបុលភាពរួម​របស់ផែនដីទាំងមូល៕​

 

តាម​ VOV5 - វិទ្យុសំឡេង​វៀតណាម​
 

ស្ថានភាពសេដ្ឋកិច្ចក្នុងខែសីហាបានបន្ត​រីកចម្រើន

ស្ថានភាពសេដ្ឋកិច្ចក្នុងខែសីហាបានបន្ត​រីកចម្រើន

នាថ្ងៃទី ៦ ខែកញ្ញា អគ្គនាយកដ្ឋានស្ថិតិបានប្រកាសអំពីស្ថានភាពអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមក្នុងខែសីហា និងរយៈពេលប្រាំបីខែដើមឆ្នាំ ២០២៤។ តួរលេខបានបង្ហាញថា ស្ថានភាពសេដ្ឋកិច្ចសង្គមរបស់វៀតណាមនៅតែរក្សាបាននូវនិន្នាការវិជ្ជមាន។ ឧស្សាហកម្មនិងវិស័យជាច្រើនសម្រេចបានលទ្ធផលសំខាន់ៗជាច្រើន ដែលបង្កើតសន្ទុះកំណើនសម្រាប់ប៉ុន្មានខែចុងឆ្នាំនេះ។

Top