“គោលជំហរច្បាស់លាស់ និងខ្ជាប់ខ្ចួនរបស់វៀតណាមគឺថា ជម្លោះលើសមុទ្រត្រូវតែដោះស្រាយដោយសន្តិវិធី ដោយគោរពដំណើរការការទូត និងផ្លូវច្បាប់ មិនប្រើប្រាស់ ឬគំរាមកំហែងដោយកម្លាំង ស្របតាមច្បាប់អន្តរជាតិ ជាពិសេសអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ១៩៨២។ វៀតណាមតែងតែគាំទ្រការដោះស្រាយជម្លោះទាក់ទងនឹងការបកស្រាយ និងការអនុវត្តអនុសញ្ញានេះ ស្របតាមបទប្បញ្ញត្តិ។
វៀតណាមបញ្ជាក់ជាថ្មីថា អនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ១៩៨២ គឺជាមូលដ្ឋានច្បាប់តែមួយគត់ដែលគ្រប់គ្រងយ៉ាងទូលំទូលាយ និងហ្មត់ចត់ទាក់ទងនឹងវិសាលភាពនៃសិទ្ធិសមុទ្រ។
ក្នុងនាមជាប្រទេសឆ្នេរសមុទ្រនៃសមុទ្រខាងកើត និងជាសមាជិកសកម្មនៃអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២ វៀតណាមតែងតែមានឆន្ទៈក្នុងការអនុវត្តតាមអនុសញ្ញានេះ ហើយស្នើឱ្យភាគីពាក់ព័ន្ធទាំងអស់អនុវត្តកាតព្វកិច្ចផ្លូវច្បាប់ឱ្យបានពេញលេញ ដូចដែលមានចែងក្នុងអនុសញ្ញា រួមទាំងការកំណត់ការទាមទារដែនសមុទ្រ និងការអនុវត្តសិទ្ធិដែនសមុទ្រ គោរពសិទ្ធិរបស់ប្រទេសដទៃទៀត ក្រោមអនុសញ្ញា និងកិច្ចសហប្រតិបត្តិការ និងធ្វើការរួមចំណែកវិជ្ជមាន និងជាក់ស្តែងក្នុងការរក្សាសន្តិភាព ស្ថិរភាព សន្តិសុខ សុវត្ថិភាព សេរីភាពក្នុងការធ្វើនាវាចរណ៍ និងអាកាសចរណ៍ និងសណ្តាប់ធ្នាប់នៅសមុទ្រខាងកើតដោយផ្អែកលើច្បាប់អន្តរជាតិ៕





