អញ្ជើញចូលរួមកិច្ចប្រជុំនេះដែរ ក៏មានវត្តមាននាយករដ្ឋមន្ត្រី លោក ឡេ មិញហ៊ឹង និងសមាជិកអចិន្ត្រៃយ៍នៃគណៈលេខាមជ្ឈិមបក្ស លោក ត្រឹន កឹមទូ ផងដែរ។
ថ្លែងនៅក្នុងកិច្ចប្រជុំនេះ អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម បានបញ្ជាក់យ៉ាងច្បាស់ថា ត្រូវផ្លាស់ប្តូរការត្រិះរិះ ពីការចាត់ទុកវប្បធម៌ជាវិស័យអភិវឌ្ឍន៍មួយ ទៅការកំណត់វប្បធម៌ជាមូលដ្ឋានគ្រឹះខាងស្មារតីរបស់សង្គម; វប្បធម៌ជាសសរស្តម្ភនៃការអភិវឌ្ឍ ជាកម្លាំងចលករថ្មីសម្រាប់កំណើន ដែលមានវត្តមាននៅក្នុងការសម្រេចចិត្តគោលនយោបាយទាំងអស់លើសេដ្ឋកិច្ច នយោបាយ អប់រំ វិទ្យាសាស្ត្រ បច្ចេកវិទ្យា ការពារជាតិ សន្តិសុខ កិច្ចការបរទេស និងអភិបាលកិច្ចជាតិ។ អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម បានស្នើថា ក្នុងរយៈពេលខាងមុខ ក្រសួង វិស័យ និងមូលដ្ឋាននានា បន្តសុក្រិតស្ថាប័ន បង្កើតរបកគំហើញដើម្បីដោះសោរភាពច្នៃប្រឌិតរបស់សង្គមទាំងមូល ហើយកៀរគរ បែងចែក និងប្រើប្រាស់ធនធានទាំងអស់ប្រកបដោយប្រសិទ្ធភាពសម្រាប់ការអភិវឌ្ឍវប្បធម៌។ ជាមួយគ្នានោះ ពិនិត្យឡើងវិញ ធ្វើបច្ចុប្បន្នភាព និងបង្ហើយយុទ្ធសាស្ត្រ ផែនការមេ និងកម្មវិធីអភិវឌ្ឍន៍វប្បធម៌ ឲ្យបានសមស្របទៅនឹងតម្រូវការនៃដំណាក់កាលថ្មី ដោយផ្តោតលើយុទ្ធសាស្ត្រអភិវឌ្ឍន៍វប្បធម៌វៀតណាមដល់ឆ្នាំ២០៣៥ ជាមួយនឹងចក្ខុវិស័យដល់ឆ្នាំ២០៤៥ ដោយធានាបាននូវឯកភាពរវាងគោលដៅអភិវឌ្ឍន៍វប្បធម៌ និងគោលដៅអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម៖
អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម អញ្ជើញថ្លែងនៅកិច្ចប្រជុំ។ រូបថត៖ VNA
“យើងនឹងផ្លាស់ប្តូរយ៉ាងខ្លាំងជាជំហានៗ ពីការត្រិះរិះគ្រប់គ្រងវប្បធម៌ទៅជាការស្ថាបនាការអភិវឌ្ឍ ដោយលើកកម្ពស់តួនាទីច្នៃប្រឌិតរបស់ប្រជាជន លើកទឹកចិត្តការចូលរួមពីសហគ្រាស អង្គការសង្គម និងសហគមន៍។ យើងនឹងកៀរគរធនធានអតិបរមាពីក្នុងនិងក្រៅរដ្ឋ ដើម្បីកសាងវប្បធម៌វៀតណាមជឿនលឿន សម្បូរទៅដោយអត្តសញ្ញាណជាតិ ជាមួយនឹងសមត្ថភាពប្រកួតប្រជែង និងសមត្ថភាពរីកសាយភាយនៅក្នុងយុគសម័យថ្មី។ ជំរុញការកសាងអធិបតេយ្យភាពវប្បធម៌នៅលើលំហឌីជីថល ហើយបង្កើនភាពទាក់ទាញ សមត្ថភាពរីកសាយភាយ និងការការពារតម្លៃវប្បធម៌ប្រពៃណីវៀតណាមផងដែរ”៕