• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមតែងតែចាត់ទុកសហរដ្ឋអាមេរិកជាដៃគូដ៏សំខាន់ជួរមុខ

ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចនៅ វៀតណាម នាថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៣ នៅទីក្រុងហាណូយ រដ្ឋមន្ត្រីការបរទេសវៀតណាមលោក Bui Thanh Son បានជួបសន្ទនាជាមួយរដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken។
រដ្ឋមន្ត្រីការបរទេសវៀតណាម លោក Bui Thanh Son ជួបពិភាក្សាការងារជាមួយរដ្ឋមន្ត្រីការបរទេសអាមេរិក លោក Anthony Blinken (រូបថត៖ baochinhphu.vn)

ក្នុងជំនួបនេះ រដ្ឋមន្ត្រី ការបរទេស លោក Bui Thanh Son បានអះអាងថា វៀតណាមតែងតែចាត់ទុកអាមេរិកជាដៃគូសំខាន់មួយក្នុងចំណោមដៃគូសំខាន់របស់ខ្លួន ហើយមានបំណងចង់បន្តអភិវឌ្ឍន៍ភាពជាដៃគូលើគ្រប់ជ្រុងជ្រោយជាមួយអាមេរិក ដោយ ឈរលើមូលដ្ឋានផលប្រយោជន៍ទៅវិញទៅមក គោរពឯករាជ្យ អធិបតេយ្យភាព បូរណភាពទឹកដី និងគោលនយោបាយទៅវិញទៅមក។

រដ្ឋមន្ត្រីការបរទេសលោក Antony Blinken បានអះអាងថា អាមេរិកតែងតែយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការលើគ្រប់ជ្រុងជ្រោយជាមួយវៀតណាម; ហើយឯកភាពជាមួយលោករដ្ឋមន្ត្រី Bui Thanh Son ថា ភាគីទាំងពីរត្រូវបន្តកិច្ចសហប្រតិបត្តិការ និងជំរុញទំនាក់ទំនងទ្វេភាគីលើគោលការណ៍ដែលបានថ្នាក់ដឹកនាំជាន់ខ្ពស់នៃភាគីទាំងពីរស្រុះចិត្តគំនិត។ ដោយវាយតម្លៃខ្ពស់ចំពោះការអភិវឌ្ឍយ៉ាងស្វាហាប់ តួនាទី និងឋានៈរបស់វៀតណាមក្នុងតំបន់ រដ្ឋមន្ត្រីការបរទេសលោក Blinken បានអះអាងសារជាថ្មីនូវការប្តេជ្ញាចិត្តរបស់សហរដ្ឋអាមេរិកលើការគោរពគោលនយោបាយ ឯករាជ្យ អធិបតេយ្យភាព និងបូរណភាពទឹកដីរបស់វៀតណាម គាំទ្រយ៉ាងខ្លាំងក្លាចំពោះប្រទេសវៀតណាមមួយ ខ្លាំងមាំមួន ឯករាជ្យ ខ្លួនទីពឹងខ្លួន សម្បូររុងរឿង។ ភាគីទាំងពីរក៏បានផ្លាស់ប្តូរយោបល់លើបញ្ហាតំបន់ និងអន្តរជាតិដែលមានការយកចិត្តទុកដាក់ទៅវិញទៅមក៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

អាជីវកម្មដាណឺម៉ាកអះអាងបន្តពង្រីកការវិនិយោគនិងអាជីវកម្មរយៈពេលវែងនៅវៀតណាម

អាជីវកម្មដាណឺម៉ាកអះអាងបន្តពង្រីកការវិនិយោគនិងអាជីវកម្មរយៈពេលវែងនៅវៀតណាម

ក្នុងដំណើរបំពេញទស្សនកិច្ច និងការងាររយៈពេលពីរថ្ងៃនៅព្រះរាជាណាចក្រដាណឺម៉ាក នាថ្ងៃទី ១២ និងទី ១៣ ខែកញ្ញា អនុប្រធានរដ្ឋសភាលោក Nguyen Khac Dinh បានជួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំ និងតំណាងអង្គការ និងអង្គភាពអាជីវកម្មដាណឺម៉ាកមួយចំនួន។

Top