• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមតែងតែគោរពចំពោះការគាំទ្រឧបត្ថម្ភរបស់ព្រះមហាក្សត្រិយ៍ Elizabeth II សម្រាប់ទំនាក់ទំនងរវាងប្រទេសទាំងពីរ

ក្នុងរជ្ជកាល ៧០ ឆ្នាំរបស់ព្រះអង្គម្ចាស់ក្សត្រីបានដឹកនាំចក្រភពអង់គ្លេសឱ្យរីកចម្រើនរួមចំណែកក្នុងការលើកកម្ពស់សន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការនិងការអភិវឌ្ឍក្នុងតំបន់និងជុំវិញពិភពលោក។
  អ្នកនាំពាក្យក្រសួងការបរទេសវៀតណាមលោកស្រី Le Thi Thu Hang  

នាថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២២ នៅទីក្រុងហាណូយ ឆ្លើយសំណួររបស់អ្នកសារព័ត៌មានអំពីប្រតិកម្មរបស់វៀតណាមចំពោះការសោយទីវង្គតរបស់ព្រះមហាក្សត្រិយ៍ Elizabeth II   អ្នកនាំពាក្យក្រសួងការបរទេសវៀត ណាមលោកស្រី Le Thi Thu Hang បានមានប្រសាសន៍ ថា៖ “យើងខ្ញុំសូមសម្ដែងនូវមនោសញ្ចេតនាដ៏ក្រៀមក្រំជាទីបំផុត និងចូលរួមមរណទុក្ខជាមួយព្រះញាតិវង្សានុវង្ស រដ្ឋាភិបាល និងប្រជាជននៃចក្រភពអង់គ្លេស និងអៀរឡង់ខាងជើង លើការសោយទិវង្គតរបស់ព្រះមហាក្សត្រិយ៍ Elizabeth II។

ក្នុងរជ្ជកាល ៧០ ឆ្នាំរបស់ព្រះអង្គម្ចាស់ក្សត្រីបានដឹកនាំចក្រភពអង់គ្លេសឱ្យរីក ចម្រើនរួមចំណែកក្នុងការលើកកម្ពស់សន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការនិងការអភិវឌ្ឍក្នុងតំបន់និងជុំវិញពិភពលោក។ ក្នុងនាមជាដៃគូយុទ្ធសាស្ត្ររបស់ចក្ រភពអង់គ្លេស វៀតណាមតែងតែវាយតម្លៃខ្ពស់ចំពោះមនោសញ្ចេតនារបស់ព្រះមហា ក្សត្រិយ៍ និងការគាំទ្រយ៉ាងសកម្មក្នុងការជំរុញទំនាក់ទំនងវៀតណាម-អង់គ្លេសឱ្យកាន់តែស៊ីជម្រៅ និងមានប្រសិទ្ធភាព”៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

នាយករដ្ឋមន្ត្រីលោក ហ្វាម មិញ ជិញ៖ ត្រៀមរៀបចំគ្រប់លក្ខខណ្ឌសម្រាប់ពិធីសម្ពោធគម្រោងជាតិសំខាន់ៗនៅថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ ២០២៥

នាយករដ្ឋមន្ត្រីលោក ហ្វាម មិញ ជិញ៖ ត្រៀមរៀបចំគ្រប់លក្ខខណ្ឌសម្រាប់ពិធីសម្ពោធគម្រោងជាតិសំខាន់ៗនៅថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ ២០២៥

នាព្រឹកថ្ងៃទី ១៣ កក្កដា នៅទីក្រុង Can Tho នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ បានអញ្ជើញជួបធ្វើការជាមួយថ្នាក់ដឹកនាំខេត្ត ក្រុង នៅតំបន់ដីសណ្ដទន្លេ Cuu Long ស្តីពីស្ថានភាពនិងលទ្ធផល នៃការអនុវត្តសេចក្តីសម្រេចចិត្ត របស់គណៈកម្មាធិការមជ្ឈិម ការិយាល័យនយោបាយ និងលេខាធិការដ្ឋាន ស្តីពីការកសាង ការរៀបចំ និងប្រតិបត្តិការរបស់អាជ្ញាធរមូលដ្ឋានពីរកម្រិត; វឌ្ឍនភាពនៃគម្រោងផ្លូវល្បឿនលឿន គម្រោងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ក្នុងតំបន់និងលទ្ធផលនៃការអនុវត្តគម្រោងអភិវឌ្ឍន៍ប្រកបដោយចីរភាពលើផ្ទៃដី ១ លានហិកតា ស្រូវឯកទេសដែលមានគុណភាពខ្ពស់ បញ្ចេញឧស្ម័នទាបភ្ជាប់នឹងកំណើនបៃតង និងនិរន្តរភាពនៅតំបន់ដីសណ្តទន្លេ Cuu Long។

Top