• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមតែងតែគោរព និងរួមចំណែកប្រកបដោយប្រសិទ្ធភាពក្នុងកិច្ចសហប្រតិបត្តិការ MGC

នាថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៣ កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសនៃកិច្ចសហប្រតិបត្តិការមេគង្គ-ទន្លេគង្គា (MGC) លើកទី១២ បានប្រព្រឹត្តទៅតាមប្រព័ន្ធអនឡាញ ដោយមានការចូលរួមពីប្រទេស៖ វៀតណាម កម្ពុជា ឡាវ មីយ៉ាន់ម៉ា ថៃ និងឥណ្ឌា។ ពីទីក្រុងហាណូយ រដ្ឋមន្ត្រីការបរទេសលោក Bui Thanh Son បានដឹកនាំគណៈប្រតិភូវៀតណាមចូលរួមក្នុងកិច្ចប្រជុំ។
រដ្ឋមន្ត្រីការបរទេសលោក Bui Thanh Son អញ្ជើញដឹកនាំគណៈប្រតិភូវៀតណាមចូលរួមកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីនៃកិច្ចសហប្រតិបត្តិការមេគង្គ-សៀងហៃ (MGC) លើកទី ១២ (រូបថត៖ TTXVN)

ថ្លែងមតិនៅឯកិច្ចប្រជុំ រដ្ឋមន្ត្រី លោក Bui Thanh Son បានអះអាងពីការគោរព និងការរួមចំណែកប្រកបដោយប្រសិទ្ធភាពរបស់វៀតណាម ចំពោះកិច្ចសហប្រតិបត្តិការ MGC។ លោករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា ក្នុងបរិបទដែលពិភពលោកមានការផ្លាស់ប្តូរយ៉ាងឆាប់រហ័ស MGC ចាំបាច់ត្រូវផ្តល់អាទិភាព និងអាចជួយប្រទេសជាសមាជិកបង្កើនសមត្ថភាពប្រកួតប្រជែង និងអភិវឌ្ឍន៍ប្រកបដោយចីរភាព។ លោករដ្ឋមន្ត្រី Bui Thanh Son បានស្នើដំណោះស្រាយចំនួនបីក្រុម។ ទី១ គឺជំរុញទំនាក់ទំនងសេដ្ឋកិច្ចរវាងប្រទេសមេគង្គ និងឥណ្ឌា។ ទីពីរ ធានាបាននូវអនាគតបៃតង និងនិរន្តរភាពសម្រាប់មនុស្សជំនាន់ក្រោយ តាមរយៈកិច្ចសហប្រតិបត្តិការដើម្បីឆ្លើយតបទៅនឹងបញ្ហាប្រឈមអំពីសន្តិសុខស្បៀង-ទឹក-ថាមពល ការផ្ទេរបច្ចេកវិទ្យា និងការវិនិយោគលើថាមពលស្អាត ថាមពលកកើតឡើងវិញ ការប្រមូលធនធានដើម្បីឧបត្ថម្ភដល់ការផ្លាស់ប្តូរថាមពល។ ទីបី ជំរុញការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជន រួមចំណែកក្នុងការពង្រឹងមិត្តភាព និងភាពជាដៃគូក្នុងចំណោមប្រទេសសមាជិក MGC

កិច្ចប្រជុំបានបញ្ចប់យ៉ាងល្អប្រសើរ ដោយបានអនុម័តលើសេចក្តីថ្លែងការណ៍រួម និងឧបសម្ព័ន្ធចំនួនពីរស្តីពីការសម្របសម្រួលកិច្ចសហប្រតិបត្តិការ MGC តាមវិស័យ និងបានបង្កើតក្រុមប្រឹក្សាធុរកិច្ច MGC។ រដ្ឋមន្ត្រីបានយល់ព្រមរៀបចំកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសសហប្រតិបត្តិការ MGC លើកទី ១៣ នៅឆ្នាំ ២០២៤៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

រដ្ឋាភិបាលអនុម័តគម្រោង ផ្លាស់ប្តូរឌីជីថលក្នុងវិស័យវប្បធម៌ដល់ឆ្នាំ ២០៣០ ចក្ខុវិស័យដល់ឆ្នាំ ២០៤៥

រដ្ឋាភិបាលអនុម័តគម្រោង “ផ្លាស់ប្តូរឌីជីថលក្នុងវិស័យវប្បធម៌ដល់ឆ្នាំ ២០៣០ ចក្ខុវិស័យដល់ឆ្នាំ ២០៤៥”

នៅថ្ងៃទី ៤ ខែមេសា ឧបនាយករដ្ឋមន្ត្រី ង្វៀន ជី យុង បានចុះហត្ថលេខាលើសេចក្តីសម្រេចលេខ ៦១១ របស់នាយរដ្ឋមន្ត្រី ដោយអនុម័តគម្រោង “ផ្លាស់ប្តូរឌីជីថលក្នុងវិស័យវប្បធម៌ដល់ឆ្នាំ ២០៣០ ចក្ខុវិស័យដល់ឆ្នាំ ២០៤៥”។

Top