• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមតាមដានយ៉ាងដិតដល់នាវា Haiyang Dizhi 4 របស់ចិននៅសមុទ្រខាងកើត

ស្ថាប័នមានសមត្ថកិច្ចនានារបស់វៀតណាមតែងតែតាមដានយ៉ាងដិតដល់រាល់ការវិវត្តនៅសមុទ្រខាងកើត ប្រកាន់យ៉ាងខ្ជាប់ខ្ជួននូវវិធានការគ្រប់គ្រង និងអនុវត្តន៍ច្បាប់នៅសមុទ្រស្របតាមច្បាប់អន្តរជាតិ។
អ្នកនាំពាក្យរងក្រសួងការបរទេសវៀតណាមលោកស្រី Pham Thu Hang

នាប៉ុន្មានថ្ងៃថ្មីៗនេះ អ្នកនេសាទបានជូនដំណឹងដល់ទីភ្នាក់ងារសារព័ត៌មានអំពីការដែលនាវា Haiyang Dizhi 4 របស់ចិនកំពុងធ្វើសកម្មភាពក្នុងតំបន់សេដ្ឋកិច្ចផ្តាច់មុខរបស់វៀតណាម។

ឆ្លើយតបនឹងសារព័ត៌មានស្តីពីបញ្ហានេះ អ្នកនាំពាក្យរងក្រសួងការបរទេសវៀតណាមលោកស្រី Pham Thu Hang បានឲ្យដឹងថា៖ ស្ថាប័នមានសមត្ថកិច្ចនានារបស់វៀតណាមតែងតែតាមដានយ៉ាងដិតដល់រាល់ការវិវត្តនៅសមុទ្រខាងកើត ប្រកាន់យ៉ាងខ្ជាប់ខ្ជួននូវវិធានការគ្រប់គ្រង និងអនុវត្តន៍ច្បាប់នៅសមុទ្រស្របតាមច្បាប់អន្តរជាតិ ជាពិសេសគឺអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២ (UNCLOS) និងច្បាប់វៀតណាម ដើម្បីការពារសិទ្ធិស្របច្បាប់របស់ខ្លួន

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក តូ ឡឹម ជាម្ចាស់ពានរង្វាន់សន្តិភាពអន្តរជាតិ Lev N. Tolstoy ឆ្នាំ២០២៦

អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក តូ ឡឹម ជាម្ចាស់ពានរង្វាន់សន្តិភាពអន្តរជាតិ Lev N. Tolstoy ឆ្នាំ២០២៦

គណៈវិនិច្ឆ័យនៃពានរង្វាន់សន្តិភាពអន្តរជាតិ Lev N. Tolstoy នៅថ្ងៃទី២៤ ខែកក្កដា បានប្រកាសសេចក្ដីសម្រេចចិត្ត ប្រគល់ពានរង្វាន់សន្តិភាពអន្តរជាតិ Lev N. Tolstoy ឆ្នាំ២០២៦ ដល់អគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម និងជាប្រធានរដ្ឋនៃសាធារណរដ្ឋសង្គមនិយមវៀតណាម លោក តូ ឡឹម ដើម្បីទទួលស្គាល់ការចូលរួមចំណែកដ៏ធំធេងរបស់មេដឹកនាំវៀតណាម ក្នុងការពង្រឹងសន្តិភាព និងបង្កើនកិច្ចសហប្រតិបត្តិការរវាងប្រជាជាតិនានា។

Top